Kalidou Koulibaly ថា John Terry ដាក់ទូរស័ព្ទចុះ នៅពេលដែលគាត់បានតេរទៅសុំការអនុញ្ញាត…

Kalidou Koulibaly បានបង្ហាញពីការភ្ញាក់ផ្អើល មិនគួរឲ្យជឿដែល John Terry ដាក់ទូរស័ព្ទចុះ នៅពេលដែលគាត់បានទូរស័ព្ទទៅ Legend របស់ Chelsea ដើម្បីសុំការអនុញ្ញាតពាក់អាវលេខ 26 ដែលជាលេខអាវចាស់របស់គាត់នោះ។លេខ 26 ជាលេខដែលមានសារៈសំខាន់ចំពោះកីឡារករដែលមានតម្លៃខ្លួន ៣៤លានផោន Koulibaly ក៏ដូចជា Terry ដោយវាមិនត្រឹមតែជាលេខចាស់របស់ Koulibaly នៅ Napoli នោះទេ ប៉ុន្តែវាក៏ជាលេខថ្ងៃខែរបស់ប្រធានក្រុមសេណេហ្គាល់និងប្រពន្ធរបស់គាត់ Charline Oudenot កើតនៅថ្ងៃខែតែមួយ – ថ្ងៃទី២០ ខែមិថុនា (206) នៅក្នុងមន្ទីរពេទ្យតែមួយនៅក្នុងប្រទេសបារាំង។វីដេអូដែលពោរពេញទៅដោយទឹកមុខភ័យបស់ Koulibaly សួរទៅកាន់ Terry ថាតើគាត់អាចពាក់អាវដែលមិនទាន់បានកាន់កាប់ចាប់តាំងពីការចាកចេញរបស់គាត់នៅឆ្នាំ២០១៧ បានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងសប្តាហ៍នេះ ហើយគាត់បាននិយាយថា៖ ដំបូងឡើយ គាត់មិនជឿថាជាខ្ញុំទេ។ គាត់​គិត​ថា​វា​ជា​ការ​លេង​សើច ដូច្នេះ​គាត់​បាន​ដាក់ទូរស័ព្ទចុះ រួចតេ​ទៅ​កាន់​អ្នក​គ្រប់​គ្រង​ក្រុម Chelsea ​ដើម្បី​សួរ​ថា​តើ​ពិត​ជា​ខ្ញុំមែន ​ឬ​អត់។បន្ទាប់ពីខ្ញុំបានសួរគាត់ដោយការគោរពថាខ្ញុំចង់ពាក់អាវលេខរបស់គាត់ ហើយខ្ញុំដឹងថាវាជាលេខសំខាន់សម្រាប់គាត់ ប៉ុន្តែវាជាលេខសំខាន់សម្រាប់ខ្ញុំដូចគ្នា ព្រោះខ្ញុំបានពាក់វាពេលខ្ញុំលេងនៅ Napoli ហើយខ្ញុំចង់ពាក់វានៅ Chelsea បន្តទៀត។ នៅពេលដែលគាត់ប្រាប់ខ្ញុំថា “បាន” ខ្ញុំពិតជាសប្បាយចិត្តណាស់ ព្រោះខ្ញុំដឹងពីអ្វីដែលគាត់បានធ្វើសម្រាប់ក្លឹប អ្នកគាំទ្រ និងទីក្រុងនៅទីនេះ។វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំក្នុងការសុំគាត់ ហើយគាត់បានផ្តល់ចម្លើយដល់ខ្ញុំ។ ខ្ញុំសប្បាយចិត្ត ហើយខ្ញុំចង់ប្រាប់អ្នកគ្រប់គ្នាថាខ្ញុំបានសុំការអនុញ្ញាតពីគាត់រួចហើយ ពីព្រោះខ្ញុំមិនចង់យកលេខអាវវីរបុរសក្លឹបពាក់ងាយៗ ដោយខ្វះការគោរពនោះទេ។

ប្រភព៖ Daily Mail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT