ប្រទេស៤នៅអាមេរិកឡាទីន ដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2030

កាលពីម្សិលមិញនេះ មានប្រទេស៤នៅអាមេរិកខាងត្បូងគឺ អាហ្សង់ទីន អ៊ុយរុយហ្គាយ ប៉ារ៉ាហ្គាយ និងឈីលី បានដាក់សំណើររួមគ្នាដើម្បីដេញថ្លៃធ្វើម្ចាស់ផ្ទះ FIFA World Cup 2030 ។

នៅឆ្នាំ២០៣០នោះដែរ វាជាឆ្នាំទី១០០ហើយដែលព្រឹត្តិការណ៍ World Cup ចាប់ផ្ដើមចេញរូបរាង។ ដោយការប្រកួត World Cup ឆ្នាំដំបូងបំផុតនោះគឺធ្វើឡើងនៅឆ្នាំ១៩៣០ ដែលអ៊ុយរុយហ្គាយជាម្ចាស់ផ្ទះនាគ្រានោះ។ ដោយឡែកនៅពេលនេះ បណ្ដាប្រទេសនៅឡាទីននេះ ក៏ចាប់ផ្ដើមគម្រោងរួមគ្នា៤ប្រទេស ដើម្បីដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ធំបំផុតនេះទៀតដែរ។

បណ្ដាប្រទេស៣ក្នុងចំណោម៤ខាងលើដែលរួមគ្នាដាក់ដេញថ្លៃនោះសុទ្ធតែមានប្រវត្តិធ្វើជាម្ចាស់ផ្ទះWorld Cup រូចទៅហើយមានអាហ្សង់ទីន ឈីលី និងអ៊ុយរុយហ្គាយ។ ខណៈដែលនៅប៉ារ៉ាហ្គាយវិញ មិនដែលធ្វើម្ចាស់ផ្ទះ FIFA World Cup មែន ប៉ុន្តែពួកគេធ្លាប់ធ្វើម្ចាស់ផ្ទះការប្រកួត Beach Soccer World Cup ដែរ។

រហូតមកដល់បច្ចុប្បន្ននេះមានបេក្ខភាព៣ទៀតក៏បានចូលខ្លួនប្រជែងជាមួយប្រទេសទាំង៤ខាងលើផងដែរដើម្បីដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup នេះ។ ដោយបេក្ខភាពទី១ ម៉ារុក បេក្ខភាពទី២ អេស្ប៉ាញ និងព័រទុយហ្គាល់ និងបេក្ខភាពទី៣ គឺរ៉ូម៉ានី ក្រិក បុហ្គារី និងសែប៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT