Cristiano Ronaldo អាចចូលប្រកួតទល់នឹង Brighton ពេលបើករដូវកាលថ្មី Premier League លុះត្រាតែ…

បំណង​ចង់​ចាក​ចេញ​ពី​ក្លឹប​ បន្ទាប់​មិនមានកៅអីលេងនៅ​ Champions League គឺ​ជា​អ្វី​ដែល​ត្រូវ​បាន​គេ​លើក​ឡើង​ពាសពេញបណ្តាញសង្គមអ៊ិនធឺណេតនៅ​ពេល​ដែលគេនិយាយ​ពី​តារាឆ្នើមបិសាចក្រហម Cristiano Ronaldo នាពេលថ្មីៗនេះ។

គាត់​មិន​បាន​ធ្វើ​ដំណើរ​ជាមួយក្រុមទៅចូលរួមប្រកួតមុនបើក​រដូវ​កាល​នៅ​ប្រទេស​ថៃ និង​អូស្ត្រាលី​នោះទេ។ ការប្រកួតមុនបើករដូវកាលតែមួយគត់ ដែលគាត់បានលេង នោះគឺទល់នឹងក្រុម Rayo Vallecano

ជាមួយនឹងអនាគតដែលមិនទាន់ដោះស្រាយរួចរាល់នៅឡើយនោះ ពេលនេះ Premier League នឹងចាប់ផ្តើមរដូវកាលថ្មី ២០២២២០២៣ នៅចុងសប្តាហ៍នេះ ខណៈដែល Brighton នឹងធ្វើដំណើរទៅជួបក្រុម Man United នៅ Old Trafford នៅថ្ងៃអាទិត្យ។

កាសែត Daily Mail បានរាយការណ៍ថា Ronaldo មិនស្ថិតនៅក្នុងផែនការរបស់ Erik ten Hag ដើម្បីចូលលេងប្រកួតថ្ងៃបើកឆាក Premier League នោះទេ។ ផ្ទុយទៅវិញ អ្នកចាត់ការទូទៅសញ្ជាតិហូឡង់រូបនេះ កំពុងសម្លឹងឃើញកីឡាករ Jadon Sancho, Anthony Martial និង Marcus Rashford សម្រាប់ការប្រកួតបើកឆាកនោះជំនួសវិញ ដោយឃើញពីទម្រង់លេងដ៏ល្អរបស់ពួកគេក្នុងការប្រកួតមុនបើករដូវកាលជាមួយបិសាចក្រហម។

ជម្រើសតែមួយសម្រាប់ Ronaldo ដើម្បីអាចចូលលេងប្រកួតបើកឆាកជាមួយ Brighton គឺថា Martial មិនទាន់ជាសះស្បើយពីរបួសសរសៃពួរដែលកើតឡើងពេលគេប្រកួតជាមួយ Atletico Madrid

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT