កីឡាករបាល់ទាត់ Premier League បានទទួលសារបំពានលើ Twitter ចំនួន ៦០០០០ ក្នុងពាក់កណ្តាលដំបូងនៃរដូវកាលមុន ដោយពាក់កណ្តាលគឺសំដៅលើកីឡាករតែ ១២នាក់ប៉ុណ្ណោះ រួមទាំង Cristiano Ronaldo, Harry Maguire និង Marcus Rashford ផងដែរ

នៅមុនរដូវកាលថ្មីចាប់ផ្តើម Ofcom បានបង្ហាញពីទំហំដ៏គួរឱ្យភ្ញាក់ផ្អើលនៃការវាយប្រហារផ្ទាល់ខ្លួនដែលទទួលរងដោយកីឡាករបាល់ទាត់ជារៀងរាល់ថ្ងៃនៅលើ Twitter

យោងតាមរបាយការណ៍ចុងក្រោយរបស់ Ofcom កីឡាករបាល់ទាត់ Premier League បានទទួលសារបំពានលើ Twitter ចំនួន ៦០០០០ នៅក្នុងពាក់កណ្តាលដំបូងនៃរដូវកាលមុន។

ពាក់កណ្តាលនៃ tweets ទាំងនោះត្រូវសំដៅទៅតែកីឡាករ ១២នាក់ប៉ុណ្ណោះ រួមទាំង Cristiano Ronaldo, Harry Maguire និង Marcus Rashford ផងដែរ។

Cristiano Ronaldo បានឈរនៅលើកំពូលតារាងសម្រាប់ចំនួន tweets បំពានច្រើនជាងគេ (១២៥២០) តាមពីក្រោយដោយ Harry Maguire (៨៨៥៤) និង Marcus Rashford (២៥៥៧)​។

ទោះបីជាយ៉ាងណាក៏ដោយ Harry Maguire ដែលបានទទួលភាគរយច្រើនបំផុតនៃការបំពាន tweets (១៤.៩%) បន្ទាប់មកដោយ Frederico Rodrigues Santos (.៦០%) និង Harry Kane (៥.៣%)។

ប្រភព៖ Daily Mail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT