តើ Sadio Mané ជួយមិត្តភ័ក្រ្តកាលនៅកុមារភាព Désiré Segbé ឲ្យបានចុះកុងត្រាជាមួយក្លឹប Bayern Munich ឈុត B ដោយរបៀបណា?

Désiré Segbé គឺជាមិត្តសម្លាញ់របស់ Mané កាលនៅ Generation Foot Academy នាប្រទេសសេណេហ្គាល់ជាមួយគ្នា។

ដំណើរជីវិតក្នុងអាជីពបាល់ទាត់អ្នកទាំងពីរ

Mané ចាកចេញពីស្រុកកំណើតរបស់ខ្លួនទៅចូលរួមជាមួយក្រុម Metz ​កាលពីឆ្នាំ២០១១ នៅបារាំង ហើយត្រូវបាន Segbé ស្នើសុំចូលរួមជាមួយឈុត B នៅទីនោះផងដែរ។

អ្នកទាំងពីរត្រូវបានបែកគ្នា ពេលដែរ Mané ចាកចេញទៅចូលរួមជាមួយក្រុម RB Salzburg ខណៈពេលដែល Segbé ទទួលរងរបួសធ្ងន់ធ្ងរដែលតម្រូវឲ្យផ្អាកអាជីពបាល់ទាត់របស់ខ្លួន។

Segbé​ បានទៅលេងក្លឹបជាច្រើននៅបារាំង រុស្ស៊ី និងហូឡង់ អស់រយៈពេល ៩ឆ្នាំ។

កំឡុងពេលប្រកួតពានរង្វាន់ Africa Cup of Nations​ ២០១៩ ក្រុមបេនីនរបស់ Segbé ប្រកួតទល់នឹងក្រុមសេណេហ្គាល់របស់ Mané។​ ក្រុមបេនីនបានចាកចេញ ពេលប្រកួតចប់ភ្លាមៗ តែ Segbé រង់ចាំជួប Mané បន្ទាប់មកពួកគេធ្វើដំណើរជាមួយគ្នាទៅអង់គ្លេស មុនពេលចូលរួមជាមួយក្រុម Oldham នារដូវកាល ២០១៩២០២០។

ខណៈដែល Mané កំពុងប្រម៉ាញ់ពាន Premier League ជាមួយ Liverpool គេកំពុងជួបបញ្ហាលំបាកនៅលីគទី២ ដោយរកបានតែ ៤គ្រាប់ ក្នុងការបង្ហាញខ្លួន ២៨ដង។

ទោះបីជាម្នាក់កំពុងទទួលបានជោគជ័យខ្លាំង ហើយម្នាក់ទៀតធ្លាក់ចុះយ៉ាងណាក្តី ប៉ុន្តែ Mané និង Segbé​ នៅតែរក្សាទំនាក់ទំនងល្អជាធម្មតាអស់រយៈពេលជាច្រើនឆ្នាំ។

របៀបដែល Segbé អាចចូលរួមជាមួយក្លឹប Bayern Munich ឈុត B

Mané បាននាំ Segbé មកជាមួយ នៅពេលដែលគេមកធ្វើតេស្តសុខភាពដើម្បីចូលរួមជាមួយក្លឹបយក្សអាឡឺម៉ង់ Bayern Munich នារដូវក្តៅនេះ។

Segbé បានមកជាមួយ Mané ដោយមកក្នុងនាមជាអ្នកអមដំណើរមិត្តភ័ក្រ្តផ្លាស់មកកន្លែងថ្មី ដើម្បីមានគ្នា ក៏ដូចជាអាចជួយឲ្យ Mané ឆាប់ទម្លាប់ជាមួយបរិយាកាសថ្មីនៅអាឡឺម៉ង់ ដោយមិនគិតថាខ្លួនមានឱកាសនៅ Bayern នោះទេ តែក្រោយមក Mané ព្យាយាមលើកសរសើរពីទេពកោសល្យរបស់គេនៅចំពោះមុខ Oliver Kahn ពេលនោះ Bayern ក៏សម្រេចចិត្តចុះកុងត្រារយៈពេល ២ឆ្នាំយក Segbé ឲ្យចូលរួមជាមួយ​ Bayern Munich ឈុត B ភ្លាមៗ​ ។​

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT