Chelsea សុខចិត្តចេញថ្លៃពលកម្ម៧០% ដើម្បីឱ្យ Kepa ទៅលេងនៅក្លឹបថ្មី

ក្រុមតោខៀវ Chelsea សុខចិត្តចេញថ្លៃពលកម្មទៅលើអ្នកចាំទី Kepa រហូតដល់៧០% ដើម្បីឱ្យគេអាចផ្លាស់ទៅលេងនៅក្រុម Napoli បានក្នុងលក្ខខណ្ឌខ្ចីជើងនារដូវកាលនេះ។

Kepa អ្នកចាំទីថ្លៃបំផុតដែលក្រុមChelsea បាននាំចូលមកនោះ មិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់លោក Thomas Tuchel នោះទេ។ តែបើទោះជាយ៉ាងនេះក្ដី រួបគេក៏មិនត្រូវបានក្លឹបដទៃចង់បានផងដែរ ព្រោះតែតម្លៃពលកម្មរបស់គេខ្ពស់ខ្លាំងពេក និងកុងត្រាក៏សល់ជាមួយក្រុមតោខៀវ Chelsea ថែមទៀត។ ដោយពេលនេះមានតែក្រុម Napoli មួយទេដែលចង់បានគេ ប៉ុន្តែក៏កំពុងចរចាតម្លៃពលកម្មក្រោមលក្ខខណ្ឌខ្ចីជើងផងដែរ។

ដើម្បីបញ្ចេញកីឡាករអេស្ប៉ាញនេះបាន ដំណឹងនៅអង់គ្លេសបានបង្ហើបថាក្រុមតោខៀវ នឹងសុខចិត្តចេញថ្លៃពលកម្មរហូតដល់៧០% ហើយក្រុម Napoli ចេញតែ៣០%ប៉ុណ្ណោះដើម្បីយកកីឡាករ Kepa នេះ។ ដោយវានឹងក្លាយជាការដោះដូរចម្លែកមួយមិនខាន ត្បិតអីកាលពីឆ្នាំ២០១៨កន្លងទៅ ក្រុមរបស់លោក Tuchel នេះទិញគេមកដល់ទៅ៧១លានផោនឯណោះ។ លេងបានត្រឹម៤រដូវកាល ក៏ត្រូវដាក់ឱ្យគេខ្ចីជើង និងជួយបង់ថ្លៃពលកម្មឱ្យថែមទៀត៕ ប្រភព​ ៖ zingnews

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT