អតីតគ្រូបង្វឹកក្លឹប Arsenal លោក Unai Emery លើកម្រាមដៃកណ្តាលដាក់អ្នកគាំទ្រ បន្ទាប់ពីមានអ្នករិះគន់ភាសាអង់គ្លេសរបស់គាត់ និងភាពបរាជ័យកាលដឹកនាំក្លឹបកាំភ្លើងធំ

អតីតអ្នកចាត់ការក្លឹប Arsenal រូបនេះបានបរាជ័យក្នុងការយកឈ្នះចិត្តអ្នកគាំទ្រក្រុមកាំភ្លើងធំជាមួយនឹងការប្រកួតដ៏លំបាករយៈពេល ១៨ខែនៅឯទឹកដី Emirates។

ទោះជាយ៉ាងណាក៏ដោយ គាត់បានបង្ហាញថាគាត់នៅតែជាគ្រូបង្វឹកដ៏ល្អម្នាក់ តាមរយៈការឈ្នះពានរង្វាន់ Europa League ៤ដង រួមទាំងជាមួយ Villarreal ក្នុងឆ្នាំ២០២១ ផងដែរ។

អ្នកគាំទ្របានតម្រង់ជួរនៅខាងក្រៅកីឡដ្ឋាន St Mary’s បន្ទាប់ពីក្រុម Villarreal របស់លោក Emery ឈ្នះក្រុម Southampton ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលដោយលទ្ធផល ២-១។

នៅពេលដែលពួកគេបានសុំការចុះហត្ថលេខាពីលោក Emery មានមនុស្សម្នាក់បាននិយាយថា “តើអ្នកអាចនិយាយជាភាសាអង់គ្លេសថា ‘Unai Emery, good ebening'” បានទេ?​ ដែលនេះជាវិធីដែលគាត់តែងតែនិយាយពេលចាប់ផ្តើមសន្និសីទកាសែត។

Emery បានផ្តល់ស្នាមញញឹមប្រកបដោយសុជីវធម៌ ហើយបន្ទាប់មកមានមនុស្សម្នាក់បាននិយាយជាភាសាអង់គ្លេសថា “Unai Emery ខ្ញុំគិតថាអ្នកធ្វើបានល្អណាស់នៅ Arsenal”។

ហើយគាត់បានឆ្លើយតបដ៏គួរឲ្យភ្ញាក់ផ្អើល ដោយលើកម្រាមដៃកណ្តាលរបស់គាត់ទៅកាន់ក្មេងៗ ដែលស្ទើរតែមិនជឿនៅនឹងភ្នែក ថាគ្រូបង្វឹកវ័យ ៥០ឆ្នាំរូបនេះ អាចធ្វើបែបនេះ។

ប្រភព៖ The Sun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT