Pep ៖Haaland នឹងរកគ្រាប់បាល់ឱ្យ Man City ច្រើនគ្រាប់

លោក Pep Guardiola នៅតែមានជំនឿចិត្តខ្ពស់ថាខ្សែប្រយុទ្ធ Earling Haaland នឹងជួយក្រុមបានច្រើនក្នុងការរកគ្រាប់បាល់នារដូវកាលថ្មីខាងមុខ ទោះជាប៉ះក្រុម Liverpool គេធ្វើមិនសូវបានល្អក៏ដោយ។

ក្រុម Man City បានរបូតពានរង្វាន់ Community Shield មួយទៅហើយ ក្រោយពីលេងចាញ់ក្រុម Liverpool ក្នុងលទ្ធផល ៣-១ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។ ក្នុងការប្រកួតនេះដែរ ក្រុមទាំងពីរដាក់ពេញជើងដូចគ្នា ព្រោះចង់បានពានរង្វាន់បើករដូវកាលនេះ។ ជាលទ្ធផលចុងក្រោយ ក្រុមរបស់លោក Jurgen Klopp ធ្វើបានល្អជាង ដោយយកឈ្នះក្នុងលទ្ធផលដល់ទៅ ៣-១ ឯណោះ។

ក្រោយចប់ការប្រកួតភ្លាម មានអ្នកគាំទ្រមួយចំនួនក៏បានរិះគន់ទៅខ្សែប្រយុទ្ធចំណូលថ្មី Haaland ផងដែរ ព្រោះរូបគេមានឱកាសច្រើនតែមិនអាចសម្រេចទីបាន។ ចំពោះរឿងនេះដែរ លោក Pep បានចេញមុខមកការពារខ្សែប្រយុទ្ធន័រវែសនេះថា៖ “Haaland មានឱកាស២ទៅ៣ដងនៅតង់ទី១ និងជិតចប់ការប្រកួតទៀត។ គាត់មានកម្លាំងខ្លាំង ហើយនឹងរកគ្រាប់បាល់បាននៅប្រកួតបន្ទាប់។ នេះជាបាល់ទាត់ គាត់គួរតែរកបានដែរ ប៉ុន្តែចុងក្រោយមិនសម្រេច”៕ ប្រភព ៖ zingnewa

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT