Ramos វៃកែង បញ្ចូលទីជួយ PSG លើកពាន Champions Trophy

មិនសូវបានចូលលេងមែន ប៉ុន្តែនៅយប់មិញនេះខ្សែការពារ Sergio Ramos រកបាន១គ្រាប់ដែរ ក្នុងជំនួបដែលក្រុម PSG យកឈ្នះលើក្រុម Rennes ៤-០ លើកពានរង្វាន់ Champions Trophy ។

នៅយប់មិញនេះ ក្រុម PSG លេងប្រកួតដំបូងក្រោមការដឹកនាំរបស់លោក Christophe Galtier។ ជាលទ្ធផលឃើញថាក្រុមនេះធ្វើបានល្អណាស់ យកឈ្នះលើក្រុម Rennes បានដល់ទៅ ៤-០ ឯណោះ ដោយ៤គ្រាប់នោះចេញពី Lionel Messi ១គ្រាប់ Neymar ២គ្រាប់ និង Ramos ១គ្រាប់ផងដែរ។ ដោយ១គ្រាប់របស់ខ្សែការពារ Ramos ជាបាល់បច្ចេកទេសមែនទែន វាយកែងពីក្រោយបញ្ចូលទីយ៉ាងស្អាតតែម្ដង។

ដោយគិតត្រឹមពេលនេះ ក្រុម PSG ឈ្នះពានរង្វាន់ Champions Trophy នេះបានដល់ទៅ៩ដងទៅហើយក្នុងចំណោម១០ដងចុងក្រោយនេះ។ ដោយពានរង្វាន់នេះដែរ ជាការប្រកួតបើករដូវកាលថ្មី រវាងក្រុមម្ចាស់ជើងឯក Ligue1 តទល់ជាមួយក្រុមឈ្នះពានរង្វាន់ French Cup ៕ ប្រភព​៖​ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT