ទីបំផុត ក្រុមនារីអង់គ្លេសធ្វើបានហើយ ឈ្នះពានរង្វាន់ Women Euro 2022

ក្រុមនារីអង់គ្លេសពិតជាធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តមែនទែន ក្រោយពីពួកគេអាចយកពានរង្វាន់ Women Euro 2022 បាន ក្រោយពីយកឈ្នះក្រុមនារីអាល្លឺម៉ង់ក្នុងលទ្ធផល ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ។

ព្រឹត្តិការណ៍ Women Euro 2022 ធ្វើឡើងនៅទឹកដីអង់គ្លេសស្រាប់ ហើយក្រុមអង់គ្លេសផ្ទាល់ក៏មិនធ្វើឱ្យអ្នកគាំទ្រខកបំណងដែរ។ គ្រប់ការប្រកួត តែងតែមានអ្នកគាំទ្រចូលទស្សនាពេញៗរហូត និងបង្កើតជាព្រឹត្តិការណ៍បាល់នារីដែលមានអ្នកគាំទ្រចូលទស្សនាច្រើនបំផុតផងដែរ។ រហូតដល់ចុងក្រោយនេះ ក្រុមអង់គ្លេសក៏ធ្វើបានទៀត យកឈ្នះអាល្លឺម៉ង់ លើកពានរង្វាន់នៅចំពោះមុខអ្នកគាំទ្រប្រមាណ៩ម៉ឺននាក់ដែលទស្សនាផ្ទាល់តែម្ដង។

រំលឹកដែរថានេះក៏ជាពានរង្វាន់ដំបូងបំផុតដែលក្រុមជម្រើសជាតិនារីអង់គ្លេសបានឈ្នះផងដែរ។ ហើយអ្វីដែលកាន់តែសប្បាយចិត្តសម្រាប់ប្រជាជនអង់គ្លេសទៀតនោះ គឺជាក្រុមខ្លាំងជើងឯក៨សម័យកាលអាល្លឺម៉ង់តែម្ដង៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT