Erik ten Hag ខឹងខ្លាំងក្រោយចាញ់ Atletico Madrid នៅប្រទេសន័រវេស ហើយបាននិយាយថា…

បរាជ័យនៅប្រទេសន័រវេស គឺជាបរាជ័យលើកទីមួយ ចាប់តាំងពីអ្នកចាត់ការទូទៅសញ្ជាតិហូឡង់រូបនេះចូលកាន់តំណែងនៅ Manchester United កាលពីដើមរដូវក្តៅ។

អតីតអ្នកចាត់ការទូទៅ Ajax រូបនេះបានចាត់ទុកការលេងរបស់កីឡាករ Manchester United ថា “មិនអាចទទួលយកបាន” បន្ទាប់ពីពួកគេបង្កើតឳកាសបានតិចតួចបំផុត។

នេះជាអ្វីដែល លោក Ten Hag បាននិយាយក្រោយចប់ការប្រកួត៖

“ប្រសិនបើអ្នកបង្កើតឳកាស អ្នកនឹងទទួលបានផងពីវា។”

“ពួកគេបង្តើតឳកាសតិចតួច ហើយស៊ុតបញ្ចូលទី ១គ្រាប់ ដូច្នេះត្រង់ចំនុចនេះ ខ្ញុំមិនពេញចិត្តនោះទេ។”

“ខ្ញុំបានប្រាប់ទៅកូនក្រុមថា ខ្ញុំមិនអាចទទួលយកបាននោះទេ ពីព្រោះអ្នកត្រូវតែស្រួចស្រាលនៅក្នុងប្រអប់ទីទាំងសងខាង។”

“ក្នុងពេលលេងផងដែរ យើងមានឱកាសធំមួយពី Harry Maguire ដូច្នេះយើងមានគ្រប់គ្រាន់ដើម្បីឈ្នះការប្រកួត ហើយនោះគឺជាគោលដៅរបស់យើងជានិច្ច។”

“វាជាការងារដ៏លំបាកមួយ ប៉ុន្តែពួកយើងបានរួមចំណែកយ៉ាងល្អ ហើយការលេងសម្រាប់ក្រុមពិតជាល្អណាស់។”

“ពិតណាស់ យើងបានរៀនអ្វីមួយ ប៉ុន្តែនៅទីបំផុត គេនិយាយអំពីលទ្ធផល និងពិន្ទុ នោះគឺមិនល្អនោះទេ”។”

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT