Laporta ថា Barcelona ក៏មានឱកាសទិញ Ronaldo មកបានដែរ

លោក Joan Laporta ប្រធានក្លឹប FC Barcelona បានបង្ហើបថាក្រុមរបស់លោកក៏មានឱកាសទិញបានខ្សែប្រយុទ្ធ Cristiano Ronaldo ដែរ ប៉ុន្តែពេលនោះលោកផ្ដោតចង់បាន Robert Lewandowski ច្រើនជាង។

កាលពីចប់រដូវកាលមុនភ្លាម Ronaldo បានសម្រេចចិត្តភ្លាម ចង់ចាកចេញពីក្រុមបិសាចក្រហម Manchester United ។ ស្របពេលភ្នាក់ងារទីផ្សារ Jorge Mendes វិញក៏ព្យាយាមស្វែងរកក្លឹបថ្មីឱ្យកីឡាករវ័យ៣៧ឆ្នាំនេះលេងផងដែរ។ ដោយក្នុងនោះ លោក Mendes ក៏បាននិយាយជាមួយលោក Laporta ដូចគ្នាដើម្បីស្វះស្វែងឱកាស បើសិនជាក្រុមអ្នកមានបុណ្យចង់យក Ronaldo ទៅរួមក្រុម។

បើតាមសម្ដីរបស់លោក Laporta និយាយថា៖ “យើងមានទំនាក់ទំនងល្អជាមួយ Mendes ។ខ្ញុំស្គាល់គាត់ជាយូរមកហើយ។ គាត់ជាភ្នាក់ងារល្អម្នាក់ គាត់ដឹងរឿងគ្រប់យ៉ាង ហើយខ្ញុំគោរពគាត់ខ្លាំងណាស់។ យើងពិតជាមានឱកាសក្នុងការយក Ronaldo មែន តែយើងក៏បានផ្ដោតលើកីឡាករដែលយើងបានដាក់គោលដៅមុន។ យើងបានសម្រេចចិត្តទៅទិញយក Lewandowski មករួមក្រុមវិញ”៕ ប្រភព ៖ dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT