Harry Maguire ត្រូវបានផ្តល់កាលបរិច្ឆេទឡើងតុលាការសម្រាប់សវនាការជំនុំជម្រះរឿងក្តីខ្លួន

ប្រធានក្រុម Manchester United កីឡាករ Harry Maguire ត្រូវបានតុលាការផ្តល់កាលបរិច្ឆេទឡើងសវនាការជុំវិញជម្លោះមួយដែលបានកើតឡើងនៅពេលគាត់កំពុងសម្រាកនៅលើកោះ Syros របស់ក្រិក។

ការជំនុំជម្រះនេះត្រូវបានកំណត់យកថ្ងៃទី៧ ខែមិថុនាឆ្នាំក្រោយហើយត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅលើកោះ Syros របស់ក្រិកនៅជិត Mykonos នោះតែម្តង។

Maguire   និងបងប្រុសរបស់គាត់បានជាប់ពាក់ព័ន្ធក្នុងការឈ្លោះប្រកែកគ្នាបន្ទាប់ពីបុរសពីរនាក់ត្រូវបានសង្ស័យថាបានព្យាយាមដាក់ថ្នាំបងស្រីរបស់ពួកគេ Daisy ដើម្បីចាប់រំលោភ។ Daisy ដួល​បណ្តាល​ឲ្យ​មាន​ការ​ប្រតាយប្រតប់ ហើយ​ប៉ូលិស​ក៏បានទៅដល់​កន្លែង​កើតហេតុ។

Maguire និងបងប្រុសរបស់គាត់ឈ្មោះ Joe ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទរំលោភលើមន្ត្រីម្នាក់ និងប៉ុនប៉ងសូកប៉ាន់ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល​ ២១ខែ និង ១០ថ្ងៃ។

ចាប់តាំងពីពេលនោះមក កីឡាករវ័យ ២៩ឆ្នាំរូបនេះបានរក្សាភាពគ្មានកំហុសរបស់ខ្លួន ទោះបីជាមានការកាត់ទោសក៏ដោយ។

Maguire បាននិយាយនៅពេលនោះថា “ខ្ញុំបានណែនាំក្រុមការងារផ្នែកច្បាប់របស់ខ្ញុំភ្លាមៗដើម្បីជូនដំណឹងដល់តុលាការថាយើងនឹងប្តឹងឧទ្ធរណ៍។

ខ្ញុំនៅតែរឹងមាំ និងជឿជាក់ចំពោះភាពគ្មានកំហុសរបស់ពួកយើងក្នុងបញ្ហានេះ។ បើមានបញ្ហាអ្វីមួយកើតឡើងចំពោះ ខ្លួនខ្ញុំ ក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំ គឺជាជនរងគ្រោះ។

ប្រភព៖ Daily Mail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT