អ្នកគាំទ្រ៩ម៉ឺននាក់នឹងចូលមើលការប្រកួតផ្ដាច់ព្រ័ត្រអង់គ្លេស ប៉ះអាល្លឺម៉ង់ Women Euro 2022

អ្នកគាំទ្រ៩ម៉ឺននាក់បានទិញសំបុត្ររួចរាល់ហើយដើម្បីទៅគាំទ្រក្រុមម្ចាស់ផ្ទះអង់គ្លេស ប្រកួតជាមួយក្រុមអាល្លឺម៉ង់ នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Women Euro 2022 នៅម៉ោង១១យប់នេះ។

នេះជាប្រវត្តិសាស្ត្រថ្មីសម្រាប់ក្រុមអង់គ្លេសក្នុងការឡើងដល់វគ្គផ្ដាច់ព្រ័ត្រនេះ។ ដូច្នេះហើយទើបអ្នកគាំទ្រជាច្រើនបានទិញសំបុត្រអស់គ្មានសល់នោះទេដើម្បីទៅលើកទឹកចិត្ត និងទស្សនាការប្រកួតផ្ដាច់ព្រ័ត្រមួយនេះ។ ប្រសិនបើក្រុមនារីអង់គ្លេសពិតជាធ្វើបានមែន នោះវានឹងក្លាយជាកំណត់ត្រាប្រវត្តិសាស្ត្រមួយហើយរបស់អង់គ្លេស។

លោកស្រី Sarina Wiegman អ្នកចាត់ការក្រុមនារីអង់គ្លេសបាននិយាយមុនការប្រកួតនេះដែរថាគ្រប់គ្នាប្រហែលជាគិតថាលេងនៅទឹកដីខ្លួនឯងនិងទទួលបានសម្ពាធពីអ្នកគាំទ្រហើយ។ នេះជារឿងមិនត្រឹមត្រូវនោះទេ ក្រុមកីឡាការិនីអង់គ្លេសកំពុងស្រែកឃ្លានការប្រកួតនៅមុខអ្នកគាំទ្រ៩ម៉ឺននាក់ ជាពិសេសក្នុងដីខ្លួនឯងបែបនេះណាស់។ វាជាពេលវេលាល្អបំផុតហើយ ដើម្បីបង្ហាញអ្នកគាំទ្រថាអង់គ្លេសអាចធ្វើបាន អង់គ្លេសអាចឈ្នះពានរង្វាន់ Women Euro 2022 នេះបាន៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT