Klopp សរសើរ Nunez ថាជាកីឡាករពិសេសណាស់សម្រាប់ Livepool

លោក Jurgen Klopp ចាប់ផ្ដើមនិយាយសរសើរខ្សែប្រយុទ្ធចំណូលថ្មី Darwin Nunez មិនដាច់ពីមាត់នោះទេ បន្ទាប់ពីរូបគេរកបាន១គ្រាប់ក្នុងជំនួបយកឈ្នះ Manchester City ៣-១ លើកពាន Community Shield ។

ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយខាងលើនេះ ត្រូវបានក្រុម Liverpool ទិញមកពី Benfica ក្នុងតម្លៃដល់ទៅ ៨៥លានផោនឯណោះ។ ដោយបង្ហាញខ្លួនក្នុងប្រកួតផ្លូវការដំបូងនៅយប់មិញ និងរកបានគ្រាប់បាល់មួយគ្រាប់ថែមទៀតនោះ កាន់តែធ្វើឱ្យអ្នកចាត់ការក្រុម Klopp ពេញចិត្ត និងអ្នកគាំទ្រវិញក៏សរសើរមិនដាច់ពីមាត់ផងដែរចំពោះសមត្ថភាពបញ្ចប់ទីរបស់គេ។

ក្រោយចប់ការប្រកួត លោក Klopp បាននិយាយថា៖ “ក្រុមទាំងពីរសុទ្ធតែពេញកម្លាំង១០០%ដូចគ្នា និងប្រើប្រាស់កីឡាករអស់ពីសមត្ថភាព។ ខ្ញុំពេញចិត្តចំពោះ Nunez គាត់ពិតជាមានឥទ្ធិពលសម្រាប់ប្រកួតនេះ។ ទម្រង់លេងរបស់គាត់អាចទទួលយកបាន ហើយក៏ជាចំណុចពិសេសសម្រាប់ក្រុមយើងផងដែរ”៕​ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT