Conte ថានឹងបន្ដដឹកនាំក្រុម Spurs ច្រើនឆ្នាំទៀតយកពានឱ្យបាន

លោក Antonio Conte បានប្រកាសហើយថានឹងបន្ដដឹកនាំក្រុម Spurs ច្រើនឆ្នាំទៅមុខទៀត ដើម្បីកសាងក្រុមមួយដែលអាចប្រជែងជាមួយក្រុមធំៗដទៃទៀតបាន។

លោក Conte ចូលដឹកនាំក្រុម Spurs កាលពីខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅ ពោលគឺពាក់កណ្ដាលរដូវកាលមុន។ វត្ដមានរបស់អ្នកចាត់ការអ៊ីតាលីនេះ ឃើញថាក្រុមមានភាពប្លែកច្រើន និងទទួលបានឱកាសលេងពានរង្វាន់ UEFA Champions League ថែមទៀតផងនៅរដូវកាលថ្មីខាងមុខ។ ខណៈដែលត្រៀមរដូវកាលថ្មីនេះ លោកក៏បាននាំយកកីឡាករច្រើននាក់បន្ថែមទៀតសម្រាប់ត្រៀមប្រកួតប្រជែងផងដែរ។

លោក Conte បាននិយាយបែបនេះថា៖ “យើងនឹងបន្ដកសាងក្រុមជាមួយកីឡាកររបស់យើង ដើម្បីពង្រឹងសមត្ថភាពពួកគេ។ ពួកគេមានចំណុចច្រើនទៀតដើម្បីអភិវឌ្ឍខ្លួន។ នេះជាក្រុមវ័យក្មេង ហើយយើងនឹងធ្វើការច្រើនឆ្នាំទៀតលើគម្រោងនេះដើម្បីឱ្យក្លាយជាក្រុមល្អបំផុតមួយ”៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT