នៅម្សិលមិញនេះ គេបានឃើញខ្សែប្រយុទ្ធ Mohamed Salah និងខ្សែការពារ Virgil van Dijk ចូលហ្វឹកហាត់ជាមួយសមាជិកក្រុមដទៃទៀតបានហើយ។
កីឡាករសំខាន់ទាំងពីររបស់ក្រុម Liverpool ខាងលើបានត្រលប់មកក្លឹប Liverpool វិញ លឿនជាងគេ ក្រោយពីរកឃើញថាមានរបួសបន្តិចបន្ដួច នៅជម្រើសជាតិ។ របួសនោះបានធ្វើឱ្យលោក Klopp មាន
កង្វល់ជាខ្លាំង ប៉ុន្តែក្រោយពីពួកគេអាចចូលហ្វឹកហាត់បានវិញហើយនោះ ក្រុមទាំងមូលហាក់លែងបារម្ភទៀតហើយ។ បើតាមលោក Klopp បានបញ្ជាក់ថាកីឡាករទាំងពីរនាក់នេះ អាចចូលលេងបាននៅចុងសប្ដាហ៍នេះ។
Liverpool កំពុងត្រូវការជ័យជម្នះខ្លាំងមែនទែន ដោយសារតែពួកគេកំពុងស្ថិតនៅតំបន់ប្រជែងគ្នា ជាមួយក្រុម Man City និង Chelsea ។ ក្រុមទាំង៣នេះ សុទ្ធតែមានពិន្ទុស្មើគ្នាឈរនៅកំពូលតារាង ដូច្នេះប្រសិនណាបើក្រុមភ្លាត់ចាញ់ឬស្មើ នោះនឹងធ្លាក់ទៅលេខក្រោមមិនខាន៕ប្រភពDailyMail