Ronaldo នឹងចូលលេងឱ្យ Man Utd ប្រកួតទល់ Rayo

ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងបង្ហាញខ្លួនឱ្យក្រុមបិសាចក្រហម Manchester United វិញ ក្នុងការប្រកួតមិត្ដភាពត្រៀមបើករដូវកាលនេះ។

Ronaldo នៅតែមានចិត្តចង់ចាកចេញពីក្រុមបិសាចក្រហម Manchester United ដដែល ប៉ុន្តែរូបគេក៏មានភាពជាកីឡាករអាជីពគ្រប់គ្រាន់ផងដែរ។ ដោយការប្រមូលផ្ដុំក៏ចូលជាមួយក្រុម ហើយការប្រកួតមិត្តភាពវិញនាពេលខាងមុខនេះ ក៏នឹងចូលលេងដូចគ្នា។ បើតាមការបញ្ជាក់របស់សាមីខ្លួនផ្ទាល់តែម្ដង គឺរូបគេនឹងមានវត្ដមានលេងក្នុងជំនួបទល់ក្រុម Rayo ខាងមុខនេះហើយដែលធ្វើឡើងនៅទឹកដី Old Trafford ជាប្រកួតមិត្តភាពចុងក្រោយមុនបើករដូវកាល។

បើទោះជាយ៉ាងនេះក្ដី ភ្នាក់ងារទីផ្សាររបស់ Ronaldo លោក Jorge Mendes ក៏កំពុងតែស្វែងរកដំណោះស្រាយរឿងចាកចេញពី Old Trafford ដដែល ព្រោះសាមីខ្លួនលែងមានចិត្តចង់ចូលរួមជាមួយក្រុមទៀតទៅហើយ។ រូបគេចង់ទៅលេងនៅក្លឹបណាដែលមានឱកាសលេងពានរង្វាន់ UEFA Champions League ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT