Sterling រកគ្រាប់បាល់ឱ្យក្រុម Chelsea បានហើយ

ខ្សែប្រយុទ្ធ Raheem Stering រកគ្រាប់បាល់ដំបូងឱ្យក្រុមតោខៀវ Chelsea បានហើយ ក្នុងការប្រកួតដែលពួកគេយកឈ្នះលើក្រុម Udinese បានក្នុងលទ្ធផល ៣-១។

ក្រុម Chelsea ទិញចូលកីឡាករច្រើននាក់ដែរនារដូវកាលដោះដូរកីឡាករនេះទេ។ ដោយក្នុងនោះមានទាំងកីឡាករអង់គ្លេស Sterling ពីក្រុម Manchester City ផងដែរ។ តែការប្រកួតមិត្តភាពត្រៀមបើករដូវកាលកន្លងទៅ រូបគេធ្វើមិនសូវបានល្អប៉ុន្មាននោះទេ។ ដោយទើបតែយប់មិញនេះ អាចរកគ្រាប់បាល់បាន១គ្រាប់យកឈ្នះលើក្រុម Udinese ក្នុងលទ្ធផល ៣-១ ។

ក្នុងការប្រកួតខាងលើនេះដែរ អ្នកគាំទ្រក៏បានចាប់អារម្មណ៍លើទម្រង់លេងរបស់កីឡាករចំណូលថ្មី Kalidou Koulibaly ដែលជាខ្សែការពារផងដែរ។ ក្នុងការប្រកួតនេះ រូបគេលេងសហការគ្នាបានល្អ ជាមួយខ្សែការពារ២នាក់ទៀតគឺ Thiago Silva និង Cesar Azpilicueta ៕​ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT