ក្លឹបមួយ បានស្នើសុំទិញ Ronaldo ពី Man Utd ហើយ

បើតាមលោក Jorge Mendes ភ្នាក់ងារទីផ្សារ បានអះអាងថាមានក្លឹបមួយដែលមានឈ្មោះលេងនៅក្របខណ្ឌ UEFA Champions League បានស្នើតម្លៃទិញខ្សែប្រយុទ្ធ Cristiano Ronaldo ពីក្រុម Manchester United ហើយ។

Ronaldo បានត្រលប់មក Old Trafford វិញ ដោយមានលោក Mendes មកជាមួយផងដែរ។ ពួកគេមកនេះមិនមែនដើម្បីបង្ហាញខ្លួនត្រៀមរដូវកាលថ្មីនោះទេ ដោយផ្ទុយទៅវិញមកចរចាដើម្បីសុំចាកចេញ។ ប្រភពនៅអង់គ្លេស បញ្ជាក់ថាក្រុមការងាររបស់ CR7 មកដើម្បីប្រាប់ទៅថ្នាក់ដឹកនាំក្រុមបិសាចក្រហមថាខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំនេះមិនមានបំណងឬចិត្តចង់បន្ដនៅទៀតទេ ដូច្នេះសូមដាក់តម្លៃផ្ដាច់កុងត្រា១ឆ្នាំចុងក្រោយមក ដើម្បីឱ្យមានក្លឹបដទៃស្នើទិញយក។

បើតាមសម្ដីរបស់លោក Mendes មានក្លឹបលេងនៅក្របខណ្ឌ UEFA Champions League មួយបានស្នើតម្លៃទិញ Ronaldo ទៅចួលរួមក្រុមហើយ។ តែអ្វីជាឧបសគ្គនោះ គឺ Man Utd នៅតែរក្សាពាក្យមិនចង់លក់ Ronaldo ដដែល។ ពួកគេចង់ទុកកំពូលខ្សែប្រយុទ្ធរូបនេះ ក្នុងផែនការរដូវកាលថ្មីរបស់អ្នកចាត់ការ Erik ten Hag ៕ ប្រភព ៖​ zingnews

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT