ខ្សែ​ការពារ barcelona ​រង​ពិន័យ​៤​ប្រកួត ​រឿង​វៃ​កីឡាករ Marcelo

ខ្សែ​ការពារ​ Sergi Roberto ​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ ​ពិន័យ​៤​ប្រកួត ​ចំពោះ​រឿង​ដែល​រូប​គេ​វាយ​កីឡាករ Marcelo ​ក្នុង​ការ​ប្រកួត El Clasico ​កាល​ពី​ពេល​កន្លង​ទៅ។

លោក​អាជ្ញាកណ្ដាល ​Alejandro Jose Hernandez ​បាន​សរសេរ​របាយការណ៍​ក្នុង​ការ​ប្រកួត​ថា​ Roberto ​មាន​ចេតនា ​វាយ​ទៅ​លើ Marcelo ​។ ​ដោយ​នេះ ​ជា​កំហុស​ឆ្គង​មួយ ​និង​មិន​អនុញ្ញាត​ឱ្យ​កីឡាករ​ធ្វើ​ឡើយ​។ ​យោង​តាម​របាយការណ៍​នេះហើយ ​ទើប​បាន​ជា​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​សម្រេច​ពិន័យ​ខ្សែ​ការពារ​រូប​នេះ​៤​ប្រកួត ​ហើយ​បង់​ជា​ប្រាក់​៣​ពាន់​អឺរ៉ូ​ថែម​ទៀត។ ​ក្នុង​រឿង​នេះ Barcelona ​ក៏​មាន​ចំណែក​ដែរ ​ដោយ​ត្រូវ La Liga ពិន័យ​ជាង​១​ពាន់​អឺរ៉ូ​ដែរ។

ដោយ​៤​ប្រកួត​នេះ ​រាប់​ទាំង​ការ​ប្រកួត​ជាមួយ​ក្រុម Villarreal ​កាល​ពី​យប់មិញ​ផង​ដែរ។ ​៣​ប្រកួត​បន្ទាប់​របស់ Roberto ​ដែល​ត្រូវ​ខកខាន​រួម​មាន Levante  Real Sociedad  ​និង​១​ប្រកួត​ទៀត​ក្នុង​ពាន​រង្វាន់ Spanish Super Cup ទល់​ក្រុម​ Sevilla ​៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT