Tuchel បណ្ដើរ​សង្សារ​ថ្មី កាន់​ដៃ​គ្នា​ដើរ​សើច​យ៉ាង​ក្អាកក្អាយ ក្រោយ​ចែក​ផ្លូវ​ប្រពន្ធ​កាន់​ឆ្នាំ

អ្នកចាត់ការ​ក្លឹប​តោ​ខៀវ Chelsea លោក Thomas Tuchel បាន​ប្រកាស​ចែក​ផ្លូវ​គ្នា ជាមួយ​អតីត​ភរិយា​អ្នក​ស្រី Sissi បន្ទាប់​ពី​រួមរស់​រវាង​គ្នា​អស់​រយៈ​ពេល ១៣ ឆ្នាំ។ មិន​យូរ​ប៉ុន្មាន​បុរស​សញ្ជាតិ​អាល្លឺម៉ង់ ក៏​រក​បាន​គូស្នេហ៍​ល្អូកល្អិន​ថ្មី ដោយ​កំពុង​បង្កាត់​ភ្លើង​ស្នេហ៍​រវាង​តារា​ម៉ូដែល​សញ្ជាតិ​ប្រេស៊ីល ឈ្មោះ Natalie Max។

ខាង​ស្រី​មាន​អាយុ ៣៥ ឆ្នាំ ក្មេង​ជាង​ខាង​ប្រុស គឺ​លោក Tuchel ដែល​មាន​អាយុ ៤៨ ឆ្នាំ។ កន្លង​ទៅ​គេ​ប្រទះ​ឃើញ​អ្នក​ទាំង​ពីរ រីករាយ​នឹង​ដំណើរ​កម្សាន្ត​លើ​កប៉ាល់​មួយ នៅ​កោះ Sardinia ប្រទេស​អ៊ីតាលី។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ TheSun បាន​ចែកចាយ​រូបភាព​ដែល​គូ​ស្នេហ៍​ទាំង​ពីរ កាន់​ដៃ​គ្នា ឱបថើប​គ្នា មើល​ទៅ​ជា​ទំនាក់ទំនង​ផ្អែមល្ហែម​ខ្លាំង។ រំឭក​ដែរ​ថា Natalie ក៏​ជា​ស្រ្តី​មេម៉ាយ ដែល​មាន​កូន​ក្នុង​បន្ទុក ២ រូប ហើយ​សព្វថ្ងៃ​រស់នៅ​ក្នុង​ទីក្រុង​ឡុង ចក្រភព​អង់គ្លេស ដូច្នេះ​ទំនាក់ទំនង​ក៏​ប្រហែល​ជា​កើត​ឡើង​តាំង​ពី​លោក Tuchel មក​ដឹកនាំ​ក្លឹប​ Chelsea ក៏​ថា​បាន៕

ប្រភព៖ The Sun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT