[ផ្លូវការ] Atletico Madrid យក​បាន​កីឡាករ​ចំណូល​ថ្មី​ទី ៣ ប្រចាំ​រដូវ​កាល

ក្លឹប​ក្រហម​ស Atletico Madrid បាន​បន្ថែម​ការ​នាំ​យក​អ្នក​ថ្មី ជា​ចំណូល​ថ្មី​ទី ៣ ប្រចាំ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​នេះ នោះ​គឺ​វត្តមាន​ខ្សែ​ការពារ​ស្លាប​ស្តាំ Nahuel Molina ពី​ក្លឹប Udinese ប្រចាំ​លីគ​កំពូល​អ៊ីតាលី។ កីឡាករ​បាន​ព្រមព្រៀង​ការ​ចុះ​ហត្ថលេខា មាន​សុពលភាព​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៧ ហើយ​តម្លៃ​ខ្លួន​ចន្លោះ​ពី ១៥ ទៅ ២០ លាន​អឺរ៉ូ។

នេះ​ជា​ការ​បោះ​ជំហាន​ថ្មី បន្ទាប់​ការ​ចាយ​ពេល ២ រដូវ​កាល​ឲ្យ​ក្លឹប​អ៊ីតាលី ហើយ​ក៏​ជឿ​ថា យុវជន​វ័យ ២៣ ឆ្នាំ នឹង​ទទួល​បាន​ឱកាស​អភិវឌ្ឍ​ខ្លួន​ច្រើន ជា​ពិសេស​មាន​សញ្ជាតិ​អាហ្សង់ទីន​ដូច​ជា​អ្នកចាត់ការ​លោក Diego Simeone ស្រាប់​ផង។ ស្ថិតិ​កាល​នៅ​ក្លឹប​ចាស់ ឈរ​ជើង ៦៨ ប្រកួត ជាប់​ជម្រើស​ដំបូង ៥១ លើក ក៏​រក​បាន ១០ គ្រាប់​និង Assist ៧ លើក​ផង​ដែរ។

គួរ​បញ្ជាក់​ថា មុន​នេះ​ក្លឹប​ Atletico ក៏​ទើប​តែ​យក​បាន Axel Witsel និង Samuel Lino ដែល​ក្លឹប​បាន​ចំណាយ​អស់​តែ ៦,៥ លាន​អឺរ៉ូ ព្រោះ​ការ​នាំ​យក​បម្រើ​ការពារ Witsel ពី Dortmund ក្នុង​លក្ខខណ្ឌ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន។ ចំណែក​ការ​ចាកចេញ​របូត​កីឡាករ​ដល់​ទៅ ៣ រូប មាន Luis Suarez, Hector Herrera និង Sime Vrsaljko៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT