Kounde៖ “Sevilla ជា​ក្លឹប​ល្អ​ហើយ តែ Barcelona សក្ដិសម​ជា​ជំហាន​ថ្មី​ក្នុង​អាជីព”

Jules Kounde បាន​ក្លាយ​ជា​ចំណូល​ថ្មី​មួយ​បន្ថែម​ទៀត ឲ្យ​ក្លឹប Barcelona ហើយ​ក្រោយ​ការ​ផ្ទេរ កីឡាករ​ក៏​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍ ពោរពេញ​ដោយ​ក្តី​រំភើប និង​មោទនភាព ជា​ពិសេស​ការ​ដែល​អាច​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​លោក Xavi Hernandez។

ខ្សែ​ការពារ​ខាង​លើ ផ្ទេរ​ចេញ​ពី Sevilla មក​ Barcelona នៅ​តម្លៃ​ខ្លួន ៥០ លាន​អឺរ៉ូ ហើយ​ទំនង​ជា​បង្ហាញ​វត្តមាន​លើ​ទីលាន​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ពោល​អាច​ប្រកួត​ទល់ Pumas UNAM នៅ​ពាន Joan Gamper Trophy នា​ថ្ងៃ​ទី ៨ សីហា ក៏​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS SPORT។

Kounde បាន​និយាយ​បែប​នេះ៖ “ខ្ញុំ​ពិត​ជា​មាន​មោទនភាព រីករាយ រំភើប​ជា​ខ្លាំង ការ​ដែល​អាច​មក​ចូលរួម​នៅ​ក្លឹប​ដ៏​ធំ​មួយ​នេះ ខ្ញុំ​ពិត​ជា​មិន​អាច​ទន្ទឹង​រង់ចាំ​នឹង​ការ​បង្ហាញ​ខ្លួន​លើ​ទីលាន ដោយ Sevilla ជា​ក្លឹប​ល្អ​មួយ តែ​ការ​មក​ចុះចូល Barcelona ជា​ជំហាន​ថ្មី​ក្នុង​អាជីព រួច Xavi ជា​ហេតុផល​មួយ​នៅ​ពី​ក្រោយ​ការ​សម្រេច​ចិត្ត ខ្ញុំ​ពេញចិត្ត​នឹង​ការ​និយាយ​របស់​គាត់ យើង​មើល​ឃើញ​ចក្ខុវិស័យ​លើ​វិថី​បាល់ទាត់​តែ​មួយ​ដូច​គ្នា”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT