Barcelona ទិញបានខ្សែការពារម្នាក់ទៀតហើយ

ក្លឹប FC Barcelona បានប្រកាសទិញបានខ្សែការពារ Jules Kounde ពីក្រុម Sevilla មករួមក្រុមហើយក្នុងតម្លៃខ្លួនប្រមាណជា៥០លានអឺរ៉ូ។

Kounde ដែលទើបលេងឱ្យក្រុមជម្រើសជាតិបារាំងបាន១១ដងមកហើយនោះ កន្លងមកមានទំនាក់ទំនងខ្លាំងក្នុងការផ្លាស់ទៅលេងនៅក្រុម Chelsea ។ តែចុងបញ្ចប់ ក្រុមអ្នកមានបុណ្យ Barcelona ក៏ឆក់ឱកាស និងសម្រេចបានផលតែម្ដង ដោយទិញកីឡាករវ័យ២៣ឆ្នាំបានក្នុងតម្លៃប្រមាណជា៥០លានអឺរ៉ូ។ ការផ្ទេរនិងប្រកាសផ្លូវការ ធ្វើឡើងឆាប់ៗនេះហើយ ក្រោយពីពិនិត្យសុខភាពជោគជ័យ។

រំលឹកថា Jules Kounde បានក្លាយជាកីឡាករទី៥ហើយដែលក្រុម Barcelona នាំចូល ហើយតម្លៃខ្លួនវិញក៏ខ្ពស់ផងដែរ។ ក្លឹបដែលមានបញ្ហាហិរញ្ញវត្ថុនេះ កំពុងធ្វើឱ្យគេគ្រប់គ្នាកោតសរសើរខ្លាំងហើយ ក្រោយពីរូបគេអាចទិញកីឡាករណាក៏បានដែរ ឱ្យតែអ្នកចាត់ការ Xavi ពេញចិត្តមករួមក្រុម៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT