​រង្គើ​ចិត្ត​អ្នក​គាំទ្រ នេះ​ពាន​ធំ ៥ នឹង​សម្រេច​ឃើញ​ម្ចាស់​នៅ​ចុង​សប្តាហ៍​នេះ

ការ​ប្រកួត​បាល់ទាត់​លីគ​កំពូល​អឺរ៉ុប ក៏​កាន់​តែ​នឹង​កៀក​ចូល​មក​ដល់ ហើយ​នៅ​ចុង​សប្តាហ៍​នេះ ក៏​មាន​ជំនួប​ពិសេស​ជា​ច្រើន ដែល​នឹង​កំដរ​អារម្មណ៍​បងប្អូន​យើង​លើ​ទំព័រ CTS SPORT។ មិន​ថា​តែ​ពាន Super Cup នៅ​លីគ​ធំៗ ទៀត​សោត​ក៏​មាន​ពាន​ប្រចាំ​ទ្វីប UEFA European Championship ផ្នែក​នារី​ផង​ដែរ។

ខាង​ក្រោម CTS SPORT បង្ហាញ​កាលបរិច្ឆេទ​ប្រកួត​សំខាន់ ៥ ដែល​អ្នក​មិន​គួរ​រំលង ហើយ​សុទ្ធ​តែ​ជា​ការ​តតាំង​មួយ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើម​យក​បាន​តែ​ម្តង៖

Liverpool-Man City វេលាម៉ោង ២៣:០០ នាទីយប់ ថ្ងៃសៅរ៍ ទី ៣០ កក្កដា ពាន FA Community Shield
England Women – Germany Women វេលាម៉ោង ២៣:០០ នាទីយប់ ថ្ងៃអាទិត្យ ទី ៣១ កក្កដា ពាន Women’s Euro
RB Leipzig – Bayern Munich វេលាម៉ោង ០១:៣០ នាទីរំលងអាធ្រាត្រ ថ្ងៃអាទិត្យទី ៣១ កក្កដា ពាន DFL Super Cup
Ajax – PSV Eindhoven វេលាម៉ោង ០១:០០ នាទីរំលងអាធ្រាត្រ ថ្ងៃអាទិត្យទី ៣១ កក្កដា ពាន Super Cup


PSG – Nantes វេលាម៉ោង ០១:០០ នាទីរំលងអាធ្រាត្រ ថ្ងៃចន្ទទី ០១ សីហា ពាន Trophee des Champions

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT