Klopp ចាត់ទុកពាន Community Shield ជាពានសំខាន់និងចង់ឈ្នះវា

លោក Jurgen Klopp បានចាត់ទុកពានរង្វាន់ Community Shield ថាជាពានសំខាន់មែនទែនសម្រាប់ក្រុម Liverpool និងចង់ឈ្នះវាឱ្យបានក្នុងការប្រកួតនៅចុងសប្ដាហ៍នេះ។

ដើម្បីត្រៀមរដូវកាលថ្មីខាងមុខ ក្របខណ្ឌ Premier League ក៏នឹងមានការប្រកួតបើកឆាកយកពានរង្វាន់មួយផងដែរ។ ដោយពាននោះមានឈ្មោះថា Community Shield ហើយឆ្នាំនេះក្រុមដែលត្រូវដណ្ដើមគ្នាគឺ Liverpool និង Manchester City ។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃស្អែកវេលាម៉ោង១១:៣០យប់ហើយ។

មុនការប្រកួតនោះចាប់ផ្ដើម លោក Klopp បានបង្ហាញចំណាប់អារម្មណ៍ដែរថា៖ “យើងមិនធ្លាប់ឈ្នះពានរង្វាន់នេះទេ…យើងចង់ធ្វើវាឱ្យបាននៅលើកនេះ។ វាពិបាកសម្រាប់យើងព្រោះពេលវេលារៀបចំក្រុមតិចពេក ហើយពានរង្វាន់នេះហាក់មកលឿនមែនទែន។ តែយ៉ាងណាយើងចង់ធ្វើឱ្យបានល្អបំផុត ព្រោះវាជាពានរង្វាន់សំខាន់សម្រាប់ក្រុម”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT