ក្លិប Buriram កំពុងចងសម្ព័ន្ធមិត្តជាមួយក្លិប Borussia Dortmund នៅក្របខ័ណ្ឌលីគកំពូលអាល្លឺម៉ង់

កាលពីពេលថ្មីៗក្នុងដើមខែតុលានេះ ក្រុមជើងឯកលីគកំពូលថៃ រដូវកាល ២០១៨ Buriram United បានចុះអនុស្សារណៈយោគយល់ ( MoU ) ជាមួយនឹងក្លិបយក្សរបស់ក្របខ័ណ្ឌ Bundesliga អាល្លឺម៉ង់ Borussia Dortmund ដើម្បីចូលរួមសហប្រត្តិបត្តិការ ក្នុងការអភិវឌ្ឍន៍រវាងក្លិបទាំងពីរ។

ក្នុងជំនួបរវាងថ្នាក់ដឹកនាំនៃក្លិបទាំងពីរ គឺ លោក Carsten Cramer នាយកប្រតិបត្តិផ្នែកលក់ និងទីផ្សារ របស់ក្លិប Dortmund បានស្វាគមន៍លោក Thaddeep Poitakunsin នាយកប្រតិបត្តិរបស់ក្លិប Buriram United ដោយនឹងរៀបចំឱ្យមាននូវការប្រកួតរវាង ក្រុមវីរៈបុរស Dortmund ទល់នឹង ក្រុមវីរៈបុរស Buriram នៅខែវិច្ឆិកា ខាងមុខនេះ ក្នុងខេត្ត Buriram ផ្ទាល់តែម្តង ។

ក្រៅពីនេះ ក្លិប Dortmund នឹងចូលរួមក្នុងសកម្មភាពបណ្តុះបណ្តាលផ្នែកបាល់ទាត់ ចាប់ពីឆ្នាំ ២០១៨នេះរហូតទៅ ផងដែរ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT