Liverpool លេងមិត្តភាពចាញ់ក្រុម Salzburg ១-០

ក្រុមហង្សក្រហម Liverpool បានទៅធ្វើការប្រកួតមិត្តភាពលើទឹកដីអូទ្រីស ហើយលទ្ធផលបានបរាជ័យក្រោមថ្វីជើងក្រុម Salzburg ក្នុងលទ្ធភល ១-០ ផងដែរ។

ជំនួបទល់ក្រុម Salzburg នេះ គឺជាការប្រកួតមិត្តភាពចុងក្រោយហើយសម្រាប់ក្រុមហង្សក្រហម Liverpool មុនពេលពួកគេចាប់ផ្ដើមរដូវកាលថ្មី លេងពានរង្វាន់ Community Shield ដែលជាពានបើករដូវកាលទល់ក្រុម Manchester City។ ជាលទ្ធផលឃើញថាក្នុងការប្រកួតទល់ក្រុម Salzburg ក្រុមរបស់លោក Klopp នៅធ្វើមិនទាន់បានល្អគ្រប់គ្រាន់នៅឡើយទេ ដោយបរាជ័យក្នុងលទ្ធផល ១-០។

តែយ៉ាងណាលោក Klopp មិនបារម្ភច្រើនចំពោះលទ្ធផលនោះទេ។ ខណៈដែលប្រកួតនេះលោកបានដាក់កីឡាករបម្រុងលេងច្រើន ហើយដូរចូលវិញនៅតង់ទី២ឯណោះ។ វាជាការប្រកួតមិត្តភាពដើម្បីឱ្យក្រុមការងារបានមើលឃើញសមត្ថភាពពិតប្រាកដរបស់កីឡាករម្នាក់ៗ ក្នុងន័យរើស១១នាក់ល្អបំផុតដើម្បីលេងនៅរដូវកាលថ្មីខាងមុខ ដែលនឹងឈានចូលមកដល់នៅខែក្រោយនេះហើយ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT