ក្រុមបាល់ទាត់ជម្រើសជាតិនារីអាល្លឺម៉ង់ ពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកចិត្ដនោះទេក្នុងពានរង្វាន់ Women European champions នៅយប់មិញនេះ ដោយបានយកឈ្នះលើក្រុមបារាំងក្នុងលទ្ធផល ២-១។
ក្នុងការប្រកួតនេះដែរ ក្រុមអាល្លឺម៉ង់ បានបើកការនាំមុខទៅលើក្រុមបារាំងមុននៅនាទី៤០ ដោយកីឡាការិនី Popp ប៉ុន្តែឆ្លងបានត្រឹម៤នាទីប៉ុណ្ណោះក៏ត្រូវក្រុមបារាំងតាមស្មើវិញបាន ដោយអ្នកចាទី Frohms របស់អាល្លឺម៉ង់ធ្វើឱ្យចូលទីខ្លួនឯង។ ចប់តង់ទី១ ក្រុមទាំងពីរបានត្រឹមស្មើគ្នាក្នុងលទ្ធផល ១-១ ប៉ុណ្ណោះ។ ឈានដល់តង់ទី២វិញ កីឡាការិនី Popp ដដែលក៏រកគ្រាប់បាល់នាំមុខជាថ្មីបានទៀតឱ្យអាល្លឺម៉ង់ ហើយវាក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ។
ឈ្នះក្រុមបារាំងនេះហើយ នឹងធ្វើឱ្យអាល្លឺម៉ង់ដែលជាម្ចាស់ជើងឯកពានរង្វាន់ខាងលើ៨សម័យកាលនោះ ត្រូវប៉ះជាមួយក្រុមអង់គ្លេសដណ្ដើមពាននៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះហើយ៕ ប្រភព ៖ dailymail