Eriksen ប្រាប់ហេតុផល សុខចិត្តចូលរួមជាមួយ Man Utd

ខ្សែបម្រើ Christian Eriksen បានប្រាប់ហេតុផលដែលរូបគេសម្រេចចិត្តមកចូលរួមជាមួយក្រុម Manchester United គឺដោយសារតែវត្តមានរបស់លោក Erik ten Hag តែម្ដង។

អតីតកីឡាករ Spurs ខាងលើបានយល់ព្រមមកលេងនៅ Old Trafford ក្នុងរយៈពេល៣ឆ្នាំឯណោះ។ រូបគេមានក្លឹបជាច្រើនទាក់ទងហៅទៅលេងឱ្យដែរ ប៉ុន្តែចុងក្រោយរូបគេក៏សម្រេចចិត្តមកលេងឱ្យក្រុមបិសាចក្រហមវិញ បើទោះជារដូវកាលក្រោយក្រុមនេះលេងនៅក្របខណ្ឌ Europa League ក៏ដោយ។ ហេតុផលដែលជំរុញទឹកចិត្តគេឱ្យធ្វើបែបនេះ ក៏ព្រោះតែវត្ដមានរបស់លោក Erik ten Hag តែម្ដង។

Eriksen ដែលកើតជំងឺបេះដូងកាលពី Euro 2020 បាននិយាយថា៖ “ខ្ញុំមកទីនេះមិនមែនតែដើម្បីចូលរួមនោះទេ តែខ្ញុំមកដើម្បីបានបង្ហាញសមត្ថភាពនិងជួយក្រុម។ ខ្ញុំបានស្ដាប់នូវអ្វីដែលលោក Ten Hag គ្រោងធ្វើនៅរដូវកាលថ្មីខាងមុខ ហើយខ្ញុំពេញចិត្តនឹងគម្រោងនេះ ទើបខ្ញុំមកចូលរួម។ ខ្ញុំគិតថាខ្ញុំអាចលេងបានល្អ ក្រោមការដឹកនាំរបស់គាត់”៕ ប្រភព​៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT