Ramsey និង Juventus ចែកផ្លូវគ្នាហើយ

ក្លឹប Juventus បានប្រកាសជាផ្លូវការហើយក្នុងការផ្ដាច់កុងត្រាខ្សែបម្រើ Aaron Ramsey នៅត្រឹមរដូវកាលនេះ ក្រោយពីចរចាជាមួយសាមីខ្លួនជាច្រើនសប្ដាហ៍មក។

នៅពេលផ្លាស់មកលេងនៅ Juventus នេះ Ramsey ទទួលបានតម្លៃពលកម្មខ្ពស់ណាស់ រហូតដល់៤សែនផោនឯណោះក្នុង១សប្ដាហ៏។ តែតម្លៃខ្លួនរបស់គេ ហាក់មិនសមប្រកបជាមួយសមត្ថភាពឡើយ។ ខ្សែបម្រើរូបនេះមិនទទួលបានឱកាសលេងច្រើនឡើយ ហើយថែមទាំងមានបញ្ហារបួសច្រើនទៀត ទើបក្លឹបសម្រេចចិត្តបញ្ឈប់កុងត្រារបស់គេត្រឹមរដូវកាលនេះតែម្ដង។

ក្រោយពីបញ្ចប់កុងត្រានៅ Juventus ទៅ ពេលនេះ Ramsey ក៏កំពុងស្វែងរកក្លឹបថ្មីលេងផងដែរ។ ដោយលីគអាមេរិក អាចមានភាគរយច្រើនជាងគេ ព្រោះនៅ MSL ភាគច្រើនអាចនាំយកកីឡាករល្អៗដែលផុតកុងត្រាទៅលេងបានជានិច្ច៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT