លោក Thierry Henry បានបង្ហាញមុខជាអ្នកដឹកនាំក្រុម Monaco ជាផ្លូវការហើយ ថែមទាំងនិយាយថានឹងនាំក្រុមមួយនេះឱ្យខ្លាំងឡើងវិញថែមទៀតផង។
Henry បានរំលឹករឿងជាច្រើនដែលរូបគេធ្លាប់បានធ្វើនិងហ្វឹកហាត់នៅក្លឹប Monaco នេះ។ ក្នុងនាមជាអ្នកចាត់ការថ្មី លោករំពឹងថាក្រុមមួយនេះ នឹងត្រលប់ទៅរកភាពខ្លាំងវិញនាថ្ងៃអនាគត ដោយអនុវត្តពីមួយជំហានទៅមួយជំហាន។ ក្រោមការដឹកនាំរបស់លោក គឺនឹងប្រើយុទ្ធសាស្ត្រដូចទៅនឹងលោក Pep Guardiola ដូចគ្នាដែរ ព្រោះវីរបុរស Arsenal ម្នាក់នេះ ចាប់ផ្ដើមយល់ច្បាស់ពីការដឹកនាំក្រុម អំឡុងពេលលេងនៅ Barcelona ជាមួយ Pep ។
គ្រូបង្វឹកដែលទើបតែលាឈប់ពីគ្រូជំនួយជម្រើសជាតិបែលហ្សិក មកដឹកនាំ Monaco បាននិយាយដូច្នេះថា៖ “Pep សម្រាប់ខ្ញុំ គឺជាអំណះអំណាងមួយ។ យើងបានរៀនសូត្រពីរបៀបដឹកនាំក្រុម ពេលខ្ញុំទៅ Barcelona ក្រោមការដឹកនាំរបស់គាត់។ គាត់បានធ្វើឱ្យខ្ញុំចង់ចាប់អាជីពអ្នកដឹកនាំ និងចង់ជោគជ័យក្នុងវិស័យនេះ”៕ប្រភពDailyMail