Benzema ព្យាយាម​បិទ​ផ្លូវ មិន​ឲ្យ Real Madrid យក Ronaldo ត្រលប់​មក​វិញ ក្រោម​ហេតុផល​នេះ

ការ​ដែល​ Real Madrid ​មិន​ចង់​បាន​តារា​ឆ្នើម Cristiano Ronaldo ត្រលប់​មក​វិញ ក៏​មាន​ហេតុផល​នៅ​ពី​ក្រោយ​នោះ​ច្រើន​ដែរ ពោល​មិន​មែន​តែ​ជា​ការ​សម្រេច​ចិត្ត​របស់​ថ្នាក់​លើ​ក្លឹប​ឯកឯង​នោះ​ទេ។ ដោយ​សូម្បី​តែ​ Karim Benzema ក៏​ជា​អ្នក​ព្យាយាម​បិទ​ផ្លូវ មិន​ចង់​ឲ្យ​រឿង​នេះ​កើត​ឡើង​ទៅ​បាន​ដែរ។

បើ​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា កីឡាករ​បារាំង​មើល​ឃើញ​ពី​ភាព​គ្រប់គ្រាន់​នៅ​តំបន់​ប្រយុទ្ធ​របស់ Madrid ហើយ​បារម្ភ​ខ្លាច​ក្រែង Ronaldo ត្រលប់​មក​វិញ នាំ​ឲ្យ​កេរ្តិ៍ឈ្មោះ និង​ឱកាស​របស់​ខ្លួន ត្រូវ​លិច​បាត់​សារ​ជា​ថ្មី។ ជា​ការ​ពិត គ្រា CR7 នៅ​ស្តេច​ស លោក​តែង​ជា​អ្នក​នាំ​មុខ​លើ​ការ​រក​គ្រាប់​បាល់ លុះ​ដល់​ក្រោយ​ការ​ចាកចេញ ក៏​បង្វែរ​មក​ជា​កីឡាករ​បារាំង ជា​អ្នក​បំពេញ​ជំនួស។

ស្ថិតិ​កាល​ពី​រដូវ​កាល​មុន បុរស​វ័យ ៣៤ ឆ្នាំ ជា​ចំណែក​ធំ​ជួយ Real លើក​ពាន UCL ហើយ​សរុប​ស្ថិតិ​បង្ហាញ​ខ្លួន ៤៦ ប្រកួត រក​បាន ៤៤ គ្រាប់​និង Assist ១៥ លើក។ យ៉ាង​ណា​សុពលភាព​កុងត្រា​កីឡាករ​សល់​តែ​រយៈ​ពេល ១២ ខែ​ទៀត​ប៉ុណ្ណោះ ខណៈ​ដំណឹង​ការ​បន្ត​ថ្មី មិន​ទាន់​ជា​លេចលឺ​ចេញ​មក​នៅ​ឡើយ៕

ប្រភព៖ El Nacional

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT