AT Madrid ប្រកាសមិនអាចទិញ Ronaldo ពី Man Utd បានទេ

ក្រុម Atletico Madrid បានប្រកាសជាផ្លូវការមិនអាចទិញយកខ្សែប្រយុទ្ធ Cristiano Ronaldo មករួមក្រុមបាននោះទេ ក្រោយពីមានដំណឹងថាចង់បានជាច្រើនសប្ដាហ៍មកនេះ។

ក្ដីបំណងដែលចង់ចាកចេញពីក្រុម Manchester United របស់ Ronaldo ហាក់មិនសមប្រកបនោះទេនៅពេលនេះ ព្រោះសូម្បីក្រុម AT Madrid ក៏បានបដិសេធចំពោះសំណើរចូលរួមរបស់គេផងដែរ។ ដោយលោក Enrique Cerezo ដែលជាប្រធានក្លឹបផ្ទាល់បានចេញមុខមកបញ្ជាក់ប្រាប់អ្នកគាំទ្រថាក្លឹបមិនអាចស្វែងរកវិធីដើម្បីចុះកុងត្រាយកគេបានឡើយ។ ស្របពេលអ្នកគាំទ្រវិញ ក៏មានមួយចំនួនធំបានបង្ហាញការមិនគាំទ្រចំពោះវត្ដមានរបស់ Legend ក្រុម Real Madrid រូបនេះផងដែរ។

ដោយសារតែមិនអាចរកដំណោះស្រាយចេញនេះហើយ ទើបពេលនេះគេបានប្រទះឃើញ Ronaldo ត្រលប់ទៅហ្វឹកហាត់ជាមួយក្រុម Man Utd វិញហើយកាលពីម្សិលមិញនេះ។ វាជាសញ្ញាបង្ហាញថានារដូវកាលថ្មីខាងមុខនេះ រូបគេទំនងមិនអាចចាកចេញទៅណាបាននោះទេ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT