គ្រូនារីអង់គ្លេស៖ យើងចង់បង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ក្រុមនារីអង់គ្លេស

អ្នកស្រី Sarina Wiegman គ្រូបង្វឹកក្រុមនារីអង់គ្លេស បានអះអាងថាចង់បង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ក្រុមក្នុងការប្រកួតពានរង្វាន់ European Women’s Championship។

ម្ចាស់ផ្ទះអង់គ្លេស ត្រូវបានគេមើលឃើញថាជាក្រុមធ្វើបានល្អណាស់តាំងពីបើកឆាកមក។ ដោយឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ពួកគេជាអ្នកយកឈ្នះលើក្រុមអេស្ប៉ាញ ហើយបន្ដមកប៉ះជាមួយក្រុមស៊ុយអែតនៅរាត្រីនេះ។ ប្រសិនបើពួកគេអាចឈ្នះដល់វគ្គផ្ដាច់ព្រ័ត្រ នោះវានឹងក្លាយជាកំណត់ត្រាថ្មីសម្រាប់ក្រុមនារីអង់គ្លេសហើយ ព្រោះកន្លងមកពួកគេបានត្រឹមតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះប៉ុណ្ណោះ។

មុនការប្រកួតនេះដែរ អ្នកស្រី Sarina Wiegman គ្រូបង្វឹកក្រុមនារីអង់គ្លេស បានអះអាងថាក្រុមរំពឹងខ្ពស់ថានឹងបង្កើតប្រវត្តិសាស្ត្រថ្មី។ អ្នកគាំទ្រនឹងក្លាយជាកម្លាំងចិត្តដ៏សំខាន់បំផុតក្នុងក្រុមដើម្បីយកឈ្នះលើស៊ុយអែតឱ្យបាន។ គ្រប់គ្នាសុទ្ធតែដឹងហើយថា ស៊ុយអែត ចំណាត់ថ្នាក់លេខ២លើលោកក្នុង FIFA Ranking ផ្នែកនារីនេះ មិនមែនជាក្រុមងាយយកឈ្នះនោះទេ។ ប៉ុន្តែអង់គ្លេសនឹងធ្វើវាឱ្យបាននៅរាត្រី ដើម្បីឈានដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ European Women’s Championship៕​ ប្រភព​ ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT