Messi ​ចង់​ឱ្យ Barcelona ​ទិញ​យក Pogba ពី Man Utd ​

Lionel Messi ​បាន​បង្ហើប​ថា​ពិត​ជា​ល្អ​ណាស់​សម្រាប់​ក្រុម FC Barcelona ​ប្រសិន​បើ​អាច​ទិញ​យក​ខ្សែ​បម្រើ​ Pual Pogba ​ពី​ក្រុម Manchester United ​បាន។

Pogba ​ជា​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​បារាំង​ជាមួយ Samuel Umtiti និង Ousmane Dembele។ យ៉ាង​ណា​មិញ ​គេ​ដឹង​ច្បាស់​ថា​២​នាក់​នេះ ​មិន​អាច​ទន្ទង់​ចិត្ត​កីឡាករ​បារាំង​ខាង​លើ​បាន​ឡើយ ​ប៉ុន្តែ​ក្រោយ​ពី​ការ​និយាយ​របស់ Messi ​ថា​ចង់​ឃើញ​អតីត​កីឡាករ Juventus ​រូប​នេះ​នៅ​អេស្ប៉ាញ ​នោះ​វា​អាច​ជា​កត្តា​ធំ​មួយ​ដែល​អាច​ធ្វើ​ឱ្យ​ការ​ផ្ទេរ​កើត​មាន​បាន​។

ប្រធាន​ក្រុម Messi ​បង្ហើប​ថា​ក្រុម​ទាំង​មូល​នឹង​ល្អ​ជាង​នេះ ប្រសិន​បើ​មាន Pogba ​មក​ម្នាក់ ​លេង​នៅ​តំបន់​បម្រើ​ការពារ។ កីឡាករ​ឆ្នើម​ក្នុង​ក្រុម​ជម្រើស​ជាតិ​បារាំង ​ក៏​បង្ហើប​ពី​គម្រោង​ចង់​ចាកចេញ​ពី Old Trafford ​ផង​ដែរ ក្រោយ​ពី​មាន​រឿង​ឈ្លោះ​គ្នា​ជាមួយ​អ្នកចាត់ការ  Jose Mourinho ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT