Haaland ថា Pep មានតិចនិកដូចមនុស្សឆ្គួតអីចឹង

ខ្សែប្រយុទ្ធ Earling Haaland បាននិយាយថាការលេងក្រោមការដឹកនាំរបស់លោក Pep Guardiola គឺហាក់បីដូចជារឿងឆ្គួតៗអីចឹង ព្រោះបច្ចេកទេសគាត់លេងពិតជាប្លែក។

Haaland បានបង្ហាញខ្លួនលើកដំបូងហើយឱ្យក្រុម Man City ដោយរកគ្រាប់បាល់បានផងដែរ ក្នុងការប្រកួតមិត្តភាពទល់ក្រុម Bayern Munich ។ ក្នុងការបង្ហាញខ្លួនជាលើកដំបូងនេះ រូបគេបានធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្ដូកតែម្ដង ចំពោះទម្រង់លេងទាំងកាយសម្បទា និងល្បឿនក្នុងនាមជាខ្សែប្រយុទ្ធវ័យក្មេងដ៏ឆ្នើមម្នាក់។

សម្រាប់សាមីខ្លួនវិញ ក្រោយពីបានលេង១ប្រកួតក្រោមការដឹកនាំរបស់លោក Pep ហើយ ក៏បានបង្ហាញចំណាប់អារម្មណ៍ថា៖ “Guardiola គឺពិតជាឆ្គួតណាស់ ប៉ុន្ដែខ្ញុំចូលចិត្តការដឹកនាំលេងរបស់គាត់។ នៅប្រកួតបន្ទាប់ៗទៀត គ្រប់យ៉ាងនឹងសប្បាយមិនខាន។ ខ្ញុំត្រៀមរួចរាល់សម្រាប់អ្វីដែលអ្នកគាំទ្រ Man City ទន្ទឹងរង់ចាំ”៕ ប្រភព ៖ zingnews

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT