Pogba មានបញ្ហារបួសជង្គង់ទៅហើយ ទំនងជាត្រូវវះកាត់

ខ្សែបម្រើ Paul Pogba មានបញ្ហារបួសជង្គង់ទៅហើយអំឡុងពេលលេង Pre Season ជាមួយក្រុម Juventus នេះ ដែលធ្វើឱ្យមានការដាក់មន្ទិលថាអាចនឹងឈានដល់វះកាត់ថែមទៀតផង។

Pogba បានសម្រេចចិត្តផ្ទេរទៅលេងនៅក្លឹប Juventus វិញ ក្រោយពីរូបគេអស់កុងត្រានៅក្រុម Manchester United ទៅ។ យ៉ាងណាការត្រលប់ទៅលេងនៅអ៊ីតាលីវិញនេះ ត្រូវបានអ្នកគាំទ្រស្វាគមន៍យ៉ាងកក់ក្ដៅផងដែរ តែគួរឱ្យស្ដាយពេលនេះមានដំណឹងថារូបគេមានបញ្ហារបួសជង្គង់ហើយ។ ដោយវាបានកើតឡើងក្នុងការប្រកួត Pre Season នៅទឹកដីអាមេរិកនេះឯង។

ក្លឹប Juventus បានបញ្ជាក់ថាពួកគេរកឃើញមានដាច់សរសៃនៅជង្គង់របស់កីឡាករបារាំងខាងលើនេះ។ តែយ៉ាងណានៅតាមដានបន្ដិចទៀតសិន មុនអាចវិនិច្ឆ័យបានថានឹងត្រូវព្យាបាលតាមវិធីណា ឬត្រូវវះកាត់ភ្លាមតែម្ដង។ ដោយជង្គង់នេះដែរ ធ្លាប់របួសម្ដងមកហើយកាលរូបគេលេងនៅ Man Utd ៕​ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT