CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម DEBUG Team

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ DEBUG Team។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

DEBUG Team ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងរយៈពេល ៦ ឆ្នាំ​ ហើយមានសមាជិកចំនួន​ ១៨ នាក់។ មានតំណាងក្រុមគឺលោក ង៉ួន ឈាងហុង បានលើកឡើងយ៉ាងដូច្នោះថា៖

ក្នុងនាមជាអ្នកស្រលាញ់វិស័យបាល់ទាត់ម្នាក់ ខ្ញុំបាទសូមលើកទឹកចិត្តឲ្យអ្នករាល់គ្នាចូលរួមលេងកីឡា មិនថាតែកីឡាបាល់ទាត់ ឬកីឡាដទៃទៀត ពោលយ៉ាងហោចណាស់ឲ្យបានមួយ ដោយនេះមិនត្រឹមតែទទួលបានសុខភាពល្អ ទៀតសោតក៏ជាការចូលរួមបង្កើតធនធាន ទុកសម្រាប់ប្រកួតប្រជែងតំណាងឲ្យប្រទេសកម្ពុជា លើឆាកអន្តរជាតិនាពេលទៅមុខផងដែរ។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ជាចុងក្រោយអរគុណដល់ 2MBET ដែលបានជួយឧបត្ថម្ភឯកសណ្ឋានមកកាន់ក្រុមខ្ញុំ និងក្រុមដទៃផ្សេងទៀត នៅគ្រប់បណ្តាខេត្ត/ក្រុង ដោយនេះវាពិតជាបានចូលរួមចំណែកអភិវឌ្ឍកីឡាបាល់ទាត់មួយចំណែកផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT