Barcelona ត្រៀមគម្រោងនាំយក Messi ត្រលប់មកវិញ

ក្រុម FC Barcelona កំពុងរៀបចំផែនការរដូវកាលក្រោយ ដើម្បីនាំយកខ្សែប្រយុទ្ធ Lionel Messi ត្រលប់មកលេងនៅ Camp Nou វិញហើយ។

Messi បានសម្រេចចិត្តមកចូលរួមជាមួយក្រុម PSG នេះ ដោយសារតែក្រុម Barcelona មានបញ្ហាហិរញ្ញវត្ថុមិនអាចបន្ដកុងត្រាដល់គេបាន។ ដោយមកលេងនៅទឹកដីបារាំង រូបគេមានកុងត្រា២ឆ្នាំ ហើយរដូវកាលថ្មីខាងមុខនេះជារដូវកាលចុងក្រោយរបស់គេហើយ។ ដោយសារតែជិតអស់កុងត្រានេះហើយ ទើបបានជាក្រុមអ្នកមានបុណ្យ Barcelona ចង់បានអតីតកីឡាកររបស់ខ្លួននេះត្រលប់ទៅវិញ។ ដោយពួកគេចាប់ផ្ដើមសិក្សាគម្រោងពីរដូវកាលនេះទៅហើយ។

លោក Joan Laporta ប្រធានក្លឹប Barcelona បាននិយាយថា៖ “ខ្ញុំមិនគិតថារឿង Messi នៅ Barcelona បានបញ្ចប់នោះទេ។ ខ្ញុំជឿថាការងាររបស់ពួកយើងនៅមិនទាន់ចប់នោះទេ។ យើងនៅតែបើកទ្វាជានិច្ចសម្រាប់គាត់។ ខ្ញុំនៅតែមានអារម្មណ៍ថាខ្ញុំនៅជំពាក់គាត់រឿងមួយទៀត។ ខ្ញុំមិនសប្បាយចិត្តនោះទេ នៅពេលគាត់ចាកចេញពីយើងទៅលេងឱ្យក្លឹបដទៃទៀត”៕ ប្រភព ៖ thesun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT