អ្នកគាំទ្រ AT Madrid ស្នើឱ្យក្លឹប កុំទិញ Ronaldo មកឱ្យសោះ

ក្រុមអ្នកគាំទ្រ Atletico Madrid ជាច្រើនបាននាំគ្នាស្នើសុំទៅក្លឹប មិនឱ្យទិញខ្សែប្រយុទ្ធ Cristiano Ronaldo មករួមក្រុមនោះទេ។

Ronaldo វ័យ៣៧ឆ្នាំ ពិតជាចង់ចាកចេញពីក្រុម Manchester United មែនទែនហើយ ដោយភ្នាក់ងាររបស់គេកំពុងស្វះស្វែងរកក្លឹបថ្មីមែនទែន។ បច្ចុប្បន្ននេះ ពួកគេកំពុងចរចាជាមួយក្រុម AT Madrid ហើយ ដែលជាគូប្រជែងរួមក្រុងជាមួយក្រុម Real Madrid កន្លែងដែល Ronaldo ធ្លាប់លេងជាច្រើនឆ្នាំនៅអេស្ប៉ាញ។ តែយ៉ាងណា អ្នកគាំទ្រហាក់មិនពេញចិត្តវត្ដមានរបស់គេឡើយ។

បណ្ដាអ្នកគាំទ្រស្មោះស្ម័គ្រជាមួយក្រុម AT Madrid បានបង្ហោះនៅលើបណ្ដាញសង្គមស្នើឱ្យក្លឹបពិចារណាឱ្យមែនទែនចំពោះការចង់ទិញ Ronaldo មករួមក្រុមនេះ។ ដោយពួកគេអះអាងថា ក្លឹបមិនគួរធ្វើបែបនេះឡើយ ព្រោះម្ចាស់អាវលេខ៧នេះហើយ ដែលកន្លងមកធ្វើឱ្យ AT Madrid របូតពានជាច្រើន ជាពិសេសនៅ UEFA Champions League តែម្ដង៕ ប្រភព​ ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT