Ancelotti ៖ ក្រុម Real Madrid រដូវកាលនេះ ល្អជាងរដូវកាលមុនទៀត

លោក Carlo Ancelotti បាននិយាយថាក្រុម Real Madrid នារដូវកាលនេះ ល្អជាងក្រុម Real Madrid រដូវកាលមុនទៅទៀត បើទោះជាលេងមិត្តភាពចាញ់ក្រុម FC Barcelona ១-០ ក៏ដោយ។

ក្រុម Real Madrid កាលពីរដូវកាលមុននេះ ឈ្នះពាន La Liga និង UEFA Champions League ក្រោមការដឹកនាំរបស់លោក Ancelotti នេះ។ យ៉ាងណា នារដូវកាលថ្មីខាងមុខនេះ ពួកគេក៏បាននាំយកកីឡាករថ្មីមកពង្រឹងក្រុមបន្ថែមទៀតដែរដូចជា Rudiger និង Tchouaméni ជាដើម។ តែយ៉ាងណា ប្រកួតមិត្តភាពដំបូងរបស់ពួកគេធ្វើមិនបានល្អទេ ដោយលេងចាញ់ក្រុម Barcelona ក្នុងលទ្ធផល ១-០ នៅទឹកដីអាមេរិក។

សម្រាប់ក្រុមជារួមវិញ លោក Ancelotti ដែលជាអ្នកចាត់ការបានអះអាងថា៖ “ខ្ញុំគិតថាយើងមានក្រុមមួយដែលល្អជាងរដូវកាលមុនទៅទៀត។ នៅកន្លែងហ្វឹកហាត់ យើងបានឃើញការខិតខំជាងមុនទៅទៀត។ ខ្ញុំចង់ឱ្យកីឡាករមាននាទីលេងសម្រាប់ការប្រកួតមិត្តភាពនេះ។ ខ្ញុំចង់ឱ្យពួកគេបង្ហាញសមត្ថភាព មុនពេលជ្រើសរើសក្នុងប្រកួតផ្លូវការ”៕ ប្រភព ៖ marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT