លោក Arsene Wenger បានបញ្ជាក់ថាក្រុមជម្រើសជាតិអាល្លឺម៉ង់ ធ្លាក់កូដខ្លាំង ដោយសារតែពួកគេអវត្តមានកីឡាករសំខាន់ Mesut Ozil ។
Ozil បានប្រកាសចូលនិវត្តពីក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្រោយពីចប់ World Cup 2018 និងទទួលរងការរិះគន់ខ្លាំងពីអ្នកគាំទ្រ។ ក្រោយពីឈប់ទៅ ក្រុមជម្រើសជាតិអាល្លឺម៉ង់ ក៏ទទួលបានលទ្ធផលល្អដែរ តួយ៉ាងរូបគេលេងចាញ់ រហូតក្នុងពានរង្វាន់UEFA Nation League និងមិត្តភាពជាដើម។
ចំពោះទម្រង់លេងបច្ចុប្បន្ននេះដែរ លោក Arsene Wenger បាននិយាយដែរថាអាល្លឺម៉ង់ ត្រូវការ Ozil មកវិញ។ ពួកគេកំពុងមានវិបត្តិនៅតំបន់បម្រើ ដែលពិបាកក្នុងការចែកបាល់ ទើបធ្វើឱ្យការប្រកួតកន្លងមក ទទួលបានលទ្ធផលមិនល្អ។ ទន្ទឹមគ្នានោះដែរ
Wenger ក៏រំពឹងថាអតីតកីឡាករខ្លួនរូបនេះ ចូលលេងឱ្យជម្រើសជាតិវិញដែរ ព្រោះបើបានលេងឱ្យជម្រើសជាតិ Ozil នឹងលេងបានល្អជាងនេះទៅទៀតឱ្យក្រុម Arsenal ៕ប្រភពDailyMail