Chelsea ជិតទិញបាន Jules Kounde ហើយតម្លៃ៥៥លានផោន

ក្រុមតោខៀវ Chelsea កាន់តែកៀកមែនទែនហើយក្នុងការចុះកុងត្រាយកខ្សែការពារ Jules Kounde ពីក្រុម Sevilla មកក្នុងតម្លៃខ្លួន៥៥លានផោន។

ក្រុមរបស់លោក Thomas Tuchel នៅរដូវកាលនេះទិញកីឡាករចូលច្រើន ជាក់ស្ដែងដូចជា Raheem Sterling ពី Manchester City ក្នុងតម្លៃ៤៧លានផោន និង Kalidou Koulibaly ក្នុងតម្លៃខ្លួន៣៤លានផោន។ ស្របពេលនេះ ក្រុមតោខៀវកំពុងចរចាយក Jules Koudne មកម្នាក់ទៀតក្នុងតម្លៃខ្លួនប្រមាណជា៥៥លានផោនឯណោះពីក្រុម Sevilla មក។ ហើយដំណឹងចុងក្រោយនេះ ក៏អះអាងថាភាគីទាំងសងខាងបានយល់ចំពោះតម្លៃនេះទៅហើយ។

ការមានប្រាក់ចំណាយច្រើននារដូវកាលដោះដូរកីឡាករនេះដែរ ក៏ព្រោះតែម្ចាស់ក្លឹបថ្មីលោក Todd Boehly ចង់ប្រជែងពានរង្វាន់ក្នុងឆ្នាំដំបូងដែលលោកចូលកាន់ក្លឹបតែម្ដង។ ប្រភពបានបញ្ជាក់ថាលោកបានផ្ដល់កញ្ចប់ចំណាយដល់១៥០លានផោនឯណោះទៅឱ្យលោក Tuchel ដើម្បីស្វែងរកនិងទិញកីឡាករថ្មីមករួមក្រុមនេះ៕ ប្រភព​ ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT