Arsenal ទិញបាន Zinchenko ហើយក្នុងតម្លៃ៣២លានផោន

ក្រុមកាំភ្លើងធំ Arsenal ទិញបានខ្សែការពារ Oleksandr Zinchenko ពីក្រុម Manchester City ហើយក្នុងតម្លៃខ្លួន៣២លានផោន។

នារដូវកាលដោះដូរកីឡាករនេះដែរ ក្រុម Arsenal ទិញកីឡាករពីក្រុម Manchester City បាន២នាក់ហើយ។ ដោយកីឡាករទី១ Jesus ក្នុងតម្លៃ៤៥លានផោន ខណៈដែលទី២នេះគឺ Oleksandr Zinchenko ខ្សែការពារក្នុងតម្លៃខ្លួន៣២លានផោន។ ស្របពេលក្រុមរបស់លោក Mikel Arteta កាន់តែពង្រឹងសមត្ថភាពក្រុមឡើងមួយកម្រិតទៀត ដើម្បីត្រៀមប្រកួតក្នុងលីគកំពូលអង់គ្លេសរដូវកាលថ្មីខាងមុខ។

បន្ទាប់ពីសម្រេចការផ្ទេរមកលេងនៅ Arsenal ហើយ កីឡាករសញ្ជាតិអ៊ុយក្រែន បាននិយាយថា៖ “នេះជាក្ដីស្រមៃតាំងពីក្មេងរបស់ខ្ញុំបានក្លាយជាការពិត ព្រោះខ្ញុំជាហ្វេនរបស់ Arsenal ពេលខ្ញុំនៅតូច។ តាំងពីជំនាន់ Thierry Henry និង Cesc Fabregas លេងនៅទីនេះ ខ្ញុំចូលចិត្តមើលពួកគាត់លេង”៕ ប្រភព​ ៖ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT