Alves បន្ដអាជីពបាល់ទាត់ជាមួយក្រុម Pumas នៅលីគមិចសិកូ

ខ្សែការពារ Dani Alves នៅមិនទាន់បោះបង់អាជីពបាល់ទាត់នោះទេ ដោយពេលនេះរូបគេបានសម្រេចចិត្តចូលរួមជាមួយក្រុម Pumas នៅលីគមិចសិកូទៀតហើយ។

Alves ក្រោយពីចាកចេញពីក្រុម FC Barcelona ជាលើកទី២នាចប់រដូវកាលមុនមក នៅមិនទាន់បានប្រកាសពីការចូលនិវត្តន៍អ្វីទេ បើទោះជារូបគេវ័យកាន់តែជ្រេទៅហើយក្ដី។ រហូតដល់ពេលនេះ ក៏មានដំណឹងថាខ្សែការពារប្រេស៊ីលរូបនេះបានទៅលេងឱ្យក្លឹប Pumas ក្នុងប្រទេសមិចសិកូទៀតហើយ។ ដោយការទៅលេងនេះដែរ ក៏ទំនងជាធ្វើឡើងដើម្បីឱ្យកីឡាករវ័យ៣៩ឆ្នាំរូបនេះត្រៀមក្នុងការប្រកួត FIFA World Cup 2022 នៅប្រទេសកាតាផង។

សូមបញ្ជាក់ថា Alves បានចាប់ផ្ដើមអាជីពបាល់ទាត់នេះតាំងពីឆ្នាំ២០០១មក ដោយធ្លាប់បានលេងឱ្យក្លឹបជាច្រើនដូចជា Sevilla, Barcelona, Juventus, Paris Saint Germain និង Sao Paulo ជាដើម។ ដោយគិតជាប្រកួតសរុបវិញ ៨៩៧ប្រកួតមកហើយ៕ ប្រភព៖ marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT