Bayern Munich ពិតជាចង់បាន Harry Kane មករួមក្រុមមែន

ក្លឹប Bayern Munich ពិតជាចង់បានខ្សែប្រយុទ្ធ Harry Kane មករួមក្រុមមែន ក្រោយពីការចាកចេញរបស់កីឡាករ Robert Lewandowski ទៅ។

លោកJulian Nagelsmann ត្បិតតែមាន Sadio Mane មករួមក្រុមមែន ប៉ុន្តែលោកបានបាត់ខ្សែប្រយុទ្ធកណ្ដាល Lewandowski ទៅឱ្យក្រុម FC Barcelona ទៅហើយ។ កត្ដានេះហើយ ទើបបានជាក្រុមយក្សអាល្លឺម៉ង់នេះចង់បានកីឡាករថ្មីមកពង្រឹងក្រុមឡើងវិញជាពិសេសនៅតំបន់ប្រយុទ្ធកណ្ដាលតែម្ដង។ ដោយពេលនេះ ពួកគេបានបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករ Kane ដែលលេងឱ្យក្រុម Spurs ។

បើតាមការបញ្ជាក់របស់អ្នកចាត់ការខាងលើក្រុមរបស់លោកកំពុងទាក់ទងសួរនាំតម្លៃផ្ដាច់កុងត្រាហើយ។ លោក Julian Nagelsmann ដឹងច្បាស់ថា Kane នឹងមានតម្លៃខ្ពស់ ប៉ុន្តែក្រុមរបស់លោកក៏នឹងព្យាយាមឱ្យអស់ពីសមត្ថភាពផងដែរ ដើម្បីនាំយករូបគេមកលេងនៅក្របខណ្ឌ Bundesliga ឱ្យបាន៕​ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT