Floyd Mayweather រំពឹងថានឹងរកបាន២០០លានដុល្លារ ប្រសិនណាបើការប្រកួតជាមួយ Khabib Nurmagomedov ពិតជាកើតមានមែន។
Floyd បានហៅ Khabib មកឡើងសង្វៀនប្រដាល់សកល ដែលជាពិភពជ័យជម្នះរបស់គេនៅទីក្រុង Las Vegas ។ ជាមួយនឹងការហៅនេះដែរ អ្នកប្រដាល់មិនដែលចាញ់របស់អាមេរិកខាងលើ រំពឹងថារូបគេនឹងទទួលបានតម្លៃខ្លួនលើសការប្រកួតជាមួយ
McGregor ថែមទៀត ព្រោះថានេះជាការប្រកួតថ្មីមួយ ក្រោយពីរូបគេប្រកាសចូលនិវត្តទៅហើយ។ តម្លៃខ្លួនដែល Floyd រំពឹងពីការប្រកួតនោះ គឺ២០០លានដុល្លារ។
ដោយឡែក Khabib វិញ ជាអ្នកប្រដាល់ក្នុងទ្រុង គុនចម្រុះ។ ប្រសិនបើចង់ប្រកួតជាមួយ Floyd មែន នោះរូបគេត្រូវទៅហ្វឹកហាត់ប្រដាល់សកលវិញ ហើយអាចនឹងប្រើពេលច្រើនខែទៀត ទើបអាចចូលប្រកួតបាន៕ប្រភពDailyMail