De Gea ៖ខ្ញុំចង់លេងឱ្យ Man Utd រហូតទៅ មិនចង់ទៅណាទេ

អ្នកចាំទី David de Gea បាននិយាយថារូបគេចង់លេងឱ្យក្រុមបិសាចក្រហម Manchester United រហូតទៅ ដោយមិនមានបំណងចង់ចាកចេញទៅលេងនៅទីណាទៀតនោះទេ។

De Gea បានឈានដល់ឆ្នាំចុងក្រោយនៃកុងត្រារបស់គេហើយ។ តែយ៉ាងណា អ្នកចាំទីវ័យ៣១ឆ្នាំរូបនេះអះអាងថាមានទំនុកចិត្តនឹងទទួលបានកុងត្រាថ្មីបន្ថែមទៀតនៅចប់រដូវកាលនេះ ព្រោះសាមីខ្លួនផ្ទាល់ក៏មិនមានបំណងចង់ចាកចេញទៅលេងនៅក្លឹបណាទៀតដែរ។

កីឡាករសញ្ជាតិអេស្ប៉ាញបានបន្ថែមថា៖ “ខ្ញុំពិតជាសប្បាយចិត្តនៅទីនេះយូរប៉ុណ្ណាក៏បាន។ ខ្ញុំមិនទាន់បាននិយាយជាមួយនរណាទេ ប៉ុន្តែខ្ញុំចង់នៅទីនេះច្រើនឆ្នាំទៀត។ ខ្ញុំមានអារម្មណ៍ល្អនៅ Man Utd ហើយវាពិតជាមានមោទកភាពណាស់ក្នុងការលេងឱ្យក្លឹបនេះ”៕​ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT